អភិបាលខេត្តកំពង់ឆ្នាំង សួរសុខទុក្ខលោក ម៉េង ហាក់ អភិបាល ស្រុកទឹកផុស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

ថ្ងៃចន្ទ ទី ២៦ វិច្ឆិកា ២០១៨​
55

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក កែវ ពៅ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់លោក ម៉េង ហាក់ ត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តការព្យាបាលឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ដើម្បី វិលទៅលំនៅដ្ឋាន និងចូលបំពេញការងារ ដូចដើមវិញ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងសហការី បានឧបត្ថម្ភថវិកា ចំនួន១លានរៀលដល់លោក ម៉េង ហាក់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់