យោងតាមសារព័ត៌មាន Fox News បានឱ្យដឹងថា មានសកម្មភាពយោធាបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដែលហោះបានចម្ងាយឆ្ងាយទៅល្បាតនៅតំបន់នោះកាលពីសប្តាហ៍មុន។ របាយការណ៍ Fox News បានលើកឡើងពីមន្រ្តីអាមេរិកពីរនាក់ ដែលបានរៀបរាប់អំពីការបង្ហាញកម្លាំងតាមរយៈសារមួយទៅកាន់រដ្ឋបាល លោក Trump ដែលជិតនឹងមកដល់នាពេលខាងមុខនេះ។
ខណៈដែលការបញ្ជូនយន្ដហោះរបស់ចិនទៅ សមុទ្រចិនខាងត្បូងកាលពីពេលមុន ការល្បាតកាលពីសប្តាហ៍មុនគឺមានរយៈចម្ងាយឆ្ងាយដែលមិនធ្លាប់មានពីមុនមក។ យោងតាមរបាយការណ៍របស់ Fox News បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក H6 បានហោះទៅជិត nine dash line ដែលបង្ហាញអំពីទំហំនៃការទាមទាររបស់ប្រទេសចិនស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង និងកោះទាំងអស់នៅទីនោះ។ យន្តហោះទម្លាក់គ្រាប់បែក H6 គឺជាកំណែទម្រង់ថ្មីនៃ យន្តហោះ Soviet TU 16 ហើយវាត្រូវបានគេកែប្រែជាច្រើនដងមកហើយ ដើម្បីអាចផ្ទុកអាវុធនុយក្លេអ៊ែរ។
សារនេះអាចនឹងត្រូវបានគេបញ្ជូនដោយផ្ទាល់ទៅក្នុងទីក្រុងហាណូយ ក៏ដូចជាទីក្រុងវ៉ាស៊ីន តោន។ កាលពីសប្តាហ៍មុន រូបភាពផ្កាយរណបដែលផ្តល់ដោយក្រុមហ៊ុនអាមេរិកត្រូវបានគេហៅឈ្មោះថា Planet Labs បានបង្ហាញពីនាវាជាច្រើនកំពុងបូមខ្សាច់នៅឯថ្មប៉ប្រះទឹក Ladd ដែលនៅជួរប៉ុស្តិ៍ខាងមុខប្រទេសវៀតណាមនៅក្នុងប្រជុំកោះ Spratley ។ ថ្មប៉ប្រះទឹកនេះស្ថិតក្រោមទឹក នៅពេលដែលមានទឹកជោរ ប៉ុន្តែមានផ្ទះដាក់ភ្លើងបណ្តែតទឹកព្រមទាំងមានជំរុំទ័ពតូចមួយផងដែរ។
កាលពីខែមុន វៀតណាមបានចាប់ផ្តើមធ្វើការពង្រីកដីនៅជិតកោះ Spratley ដែលខ្លួនបានសាងសង់រួចទៅហើយប្រហែល ៥៥ ហិចតា មានទំហំធំគ្រប់គ្រាន់សម្រាប់ផ្លូវចុះចតយន្តហោះប្រវែង ១០០០ ហ្វីត។ ការវិវត្តន៍ទំនាក់ទំនងនាពេលថ្មីៗរវាងក្រុងប៉េកាំង និងក្រុងម៉ានីលបានចាត់ទុកវៀតណាមជាគូប្រជែងសកម្មបំផុតរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។ នៅពេលបច្ចុប្បន្ននេះវៀតណាមគ្រប់គ្រងកន្លែងចំនួន ២១ នៅប្រជុំកោះ Spratleys និងបានដំឡើងកាំភ្លើងបាញ់គ្រាប់រ៉ុក្កែតធំ ដែលមានសមត្ថភាពឈរជើងរបស់ចិន ។ ក្នុងរយៈពេលបីឆ្នាំកន្លងមក វិស្វករចិនបានសាងសង់ដីជាង ៣០០០ ហិចតាលើថ្មប៉ប្រះទឹក និងតំបន់ថ្មប៉ប្រះទឹកចំនួនប្រាំពីរ ហើយក៏បានសាង់សង់ផែ និងបន្ទាយទាហានមួយចំនួនផងដែរ ដោយមានកន្លែងខ្លះសម្រាប់ចុះចតយន្តហោះចម្ងាយ ១០០០០ ហ្វីតឯណោះ ដែលផ្លូវនេះវែងល្មមសម្រាប់ទទួលយន្តហោះទម្លាក់គ្រាប់បែក H6 ៕
ប្រភព: Hawaiipublicradio ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦