នៅថ្ងៃស្អែកនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នឹងចូលបំភ្លឺនៅក្នុងរដ្ឋសភាពាក់ព័ន្ធនឹងការងាររបស់ក្រសួងនាពេលកន្លងមក

ថ្ងៃពុធ ទី ១៤ ធ្នូ ២០១៦​
134

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងថា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី នឹងអញ្ជើញមកឆ្លើយបំភ្លឺ អំពីការងារក្រសួង ជូនដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃរដ្ឋសភា។

ការឆ្លើយបំភ្លឺនោះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នៅបន្ទប់សាលប្រជុំ អ.រ.ស២៧ នៃវិមានរដ្ឋសភា។

សេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ថា អ្នកសារព័ត៌មានទំាងអស់ អាចចូលរួមយកព័ត៌មានក្នុងកម្មវិធីនេះតាមការគួរ៕

880111c7-38dd-4b08-995e-1f8ecd47cd83

ចែករំលែក

បញ្ចេញយោបល់