មន្ត្រីរ​ដ្ឋស​ភាកម្ពុជា និង​ធនាគារ​ពិភព​លោក​ជួបពិភា​ក្សាពិ​គ្រោះយោ​បល់​ស្តី​ពី«ការវិនិច្ឆ័​យស្ថាន​ភាព​ប្រទេស​ដែលមាន​លក្ខណៈជា​ប្រព័ន្ធ​សម្រាប់​កម្ពុជា»

ថ្ងៃពុធ ទី ១៤ ធ្នូ ២០១៦​
109

ក្រុមធនាគារពិភពលោក និងក្រុមសមាជិករដ្ឋសភាកម្ពុជាបានជួបពិភាក្សាពិគ្រោះយោបល់ជាមួយគ្នា ស្តីពី«ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា» ថ្ងៃទី ១៤ ធ្នូ ២០១៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលកិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាកម្ពុជា និងលោក Ulrich Zachua នាយក នៃធនាគារពិភពលោកប្រចាំតំបន់អាស៊ី-អាគ្នេយ៍ រយៈពេលពេញមួយព្រឹក ក្នុងនោះ វិទូសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកពីររូបបានធ្វើបទបង្ហាញពីឱកាស និងភាពប្រឈមនានារបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិបុលភាពរួម។

នាឱកាសនោះផងដែរ លោក សុខ ឥសាន្ត សមាជិករដ្ឋសភាបានមានប្រសាសន៍ថា វិស័យដែលជាសក្តានុពលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាចំនួនបួនត្រូវបានលើកឡើង ក្នុងអង្គប្រជុំនាឱកាសនោះ រួមមានវិស័យ កាត់ដេរ សំណង់ ទេសចរ និងកសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត។ ភាគីធនាគារពិភពលោកបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ដែលជាការវាយម្លៃប្រកបដោយលក្ខណៈសត្យានុម័ត ព្រោះថាមានការមើលឃើញទាំងអស់គ្នាអំពីភាពរីកចម្រើនរបស់កម្ពុជា មិនអាចបិទបាំងបាននោះទេ ព្រោះវាគឺជាសច្ចធម៌ ក្នុងនោះនរណាក៏ដឹងហើយថាវិស័យកាត់ដេរមានការរីកចម្រើន និងបានជំរុញផលិតផលនាំចេញកើនឡើង ១០,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ជាហេតុនាំឲ្យមានចំណូលច្រើនជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ រីឯវិស័យសំណង់វិញ ឃើញមានការកើនឡើងគ្រប់ទិសទី បើទោះបីជាទីផ្សារអចលនទ្រព្យនៅកម្ពុជាមានទំហំតូចក៏ដោយ ក្នុងនោះ ក្រុមវិនិយោគនៅតែបង្កើនការសាងសង់សំណង់ធំៗកាន់តែច្រើន។ ជាមួយគ្នានេះ វិស័យទេសចរណ៍ក៏មានភាពរីកចម្រើនដល់ថ្នាក់មានការព្រួយបារម្ភថា ភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន អាចប្រឈមនឹងបញ្ហាខ្វះខាតសេវាកម្មទេសចរដូចជាសណ្ឋាគារស្នាក់នៅ និងមគ្គុទេសទេសចរជាដើម ប៉ុន្តែបញ្ហាទាំងនេះកំពុងត្រូវបានដោះស្រាយជាបណ្តើរៗហើយ។ លោក សុខ ឥសាន្ត បញ្ជាក់ថា កម្ពុជារីករាយស្វាគមន៍ចំពោះការវាយតម្លៃរបស់ធនាគារពិភពលោក ជាពិសេសជាការវាយតម្លៃមួយដ៏ល្អ ហើយប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។
សមាជិករដ្ឋសភាមួយរូបទៀតគឺលោក ឈាង វុន បានសម្តែងនូវការស្វាគមន៍ចំពោះការវាយតម្លៃរបស់វាគ្មិនខាងធនាគារពិភពលោក ក្នុងនោះបានឆ្លុះបញ្ជាំងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កម្ពុជា ប៉ុន្តែការវិនិច្ឆ័យនេះក៏មានខ្វះចន្លោះផងដែរ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងបញ្ហាគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកជំរុញឲ្យមានការពិគ្រោះយោបល់ពិភាក្សាបន្ថែមទៀត ហើយម្យ៉ាងវាគឺជាវេទិកាតស៊ូមតិ គឺចៀសមិនរួចពីការយល់ឃើញផ្សេងគ្នានោះឡើយ៕

15439807_721813721306811_2628152275992258375_n-1

ចែករំលែក

បញ្ចេញយោបល់