(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងរបស់ព្រះវិហារកាវដាយ ដែលមានជម្លោះជាយូរឆ្នាំមកហើយ ពាក់ព័ន្ធការដាក់រូបសំណាកក្នុងព្រះវិហារខុសពីច្បាប់កាវដាយ។
ជាលទ្ធផលនៃកិច្ចប្រជុំនោះ បានសម្រេចការងារចំនួន ២ចំណុចដូចជា៖ ទុកពេល ១ខែ សម្រាប់ការរើរូបសំណាកចេញពីព្រះវិហារ និង នៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០១៧ ត្រូវមានកិច្ចប្រជុំចម្រុះមួយ ដែលមានសមាសភាពពីក្រសួងធម្មការ មន្ទីរធម្មការ និងសាសនាកាវដាយធំ ដើម្បីរៀបចំគណៈកម្មការវត្តឡើងវិញ៕