ផ្សាយបន្តផ្ទាល់ ( Live ) : ពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក “ កម្ពោជិកបុត្តាខេមរាតរី ”

ថ្ងៃចន្ទ ទី ១២ វិច្ឆិកា ២០១៨​
228

ពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក “ កម្ពោជិកបុត្តាខេមរាតរី ” ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ​នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេ​លើពិភពលោក នៅតំបន់អ្នកលឿងត្រើយខាងកើត។

ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។

ខេត្តព្រៃវែង ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨
——————————————-
1- Website:http://grandnewsasia.com/
2- Facebook: https://www.facebook.com/GrandNewsAsiaOfficial
3- Twitter: https://twitter.com/grandnewsasia
4- Youtube: https://www.youtube.com/c/GrandNewsAsia/
5- Youtube​ Live :https://www.youtube.com/c/GrandNewsAsia/live

ចែករំលែក

បញ្ចេញយោបល់