លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា អាណត្តីទី៦

ថ្ងៃពុធ ទី ១៤ ធ្នូ ២០១៦​
269

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា អាណត្តីទី៦ ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈចំនួន៤គឺ៖
១. ពិភាក្សា និងអនុម័តលើបាយការណ៍សកម្មភាព ឆ្នាំ២០១៦ និងផែនការការងារ ឆ្នាំ២០១៧
២. ពិភាក្សា និងអនុម័តលើរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៦ និងព្យាករណ៍ចំណូលថវិកា ឆ្នាំ២០១៧
៣. សំណើអនុម័តលើផែនការថវិកាចំណាយជាអាទិភាព ឆ្នាំ២០១៧
៤. បញ្ហាផ្សេងៗ

ក្នុងឱកាសនោះ មុនបើកកិច្ចប្រជុំ សមាជិកគណ:កម្មាធិការកណ្តាល បុគ្គលិកកាកបាទក្រហម នាយកសាខាកាកបាទក្រហមទាំង២៥ខេត្ត-រាជធានី បានរៀបចំពិធីចម្រើនជន្មាយុរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល ៦៣ឆ្នាំ ដើម្បីសម្តែងអំណរសារទរ និងប្រសិទ្ធិពរជ័យបវរសួស្តី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាឲ្យជោគជ័យបន្តបន្ទាប់ថែមទៀត៕

photo_2016-12-13_19-03-27 photo_2016-12-13_19-03-23 photo_2016-12-13_19-03-18 photo_2016-12-13_19-03-14 photo_2016-12-13_19-03-09

ចែករំលែក

បញ្ចេញយោបល់