អតីតសមាជិករដ្ឋសភានៃរដ្ឋ Philadelphia ជាប់ពន្ធនាគារ ១០ ឆ្នាំ ដោយសារការពុករលួយ

ថ្ងៃអង្គារ ទី ១៣ ធ្នូ ២០១៦​
87

 

អតីតសមាជិករដ្ឋសភាអាមេរិកលោក Chaka Fattah មកពីគណបក្សប្រជាធិបតេយ្យត្រូវបានគេកាត់ទោសកាលពីថ្ងៃចន្ទ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ដោយអង្គចៅក្រមម្នាក់ដែលបាននិយាយថា គាត់គឺជាអតីតអ្នកពង្រាងច្បាប់រូបនេះ ដែលបានលួចមូលនិធិមនុស្សធម៌ និងរដ្ឋាភិបាលដើម្បីបង់ថ្លែប្រាក់បំណុលកូនប្រុសរបស់គាត់ និងទិញផ្ទះសម្រាប់សំរាកលំហែកាយ។

លោក Fattah បានធ្វើការពីរទសវត្សរ៍នៅក្នុងរដ្ឋសភាផ្នែកគណៈកម្មការផ្ទះសម្បែង អប់រំសិក្សា ការត្រួតពិនិត្យកាំភ្លើង និងបញ្ហាដទៃទៀតពាក់ព័ន្ធទៅនឹងសង្កាត់របស់គាត់។ លោក Fattah និងប្រពន្ធរបស់គាត់ធ្វើការជាអ្នកផ្សាយព័ត៌មានជើងឯកប្រចាំទូរទស្សន៍មួយ បានប្រមូលលុយជាង ៥០០,០០០ ដុល្លារក្នុងមួយឆ្នាំ។

ក៏ប៉ុន្ដែហិរញ្ញវត្ថុរបស់លោក Fattah បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីគាត់បរាជ័យឈរឈ្មោះជាអភិបាលរដ្ឋនៅឆ្នាំ២០០៧ នៅពេលដែលគាត់ប្រឈមនឹងការចំណាយលើយុទ្ធនាការថ្មីមួយដែលនាំឱ្យគាត់ទទួលប្រាក់កម្ចីខុសច្បាប់ ១ លានដុល្លារពីមិត្តភក្តិម្នាក់។ បញ្ហានោះកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលមិត្តម្នាក់នោះ និយាយអំពីរឿងបំណុល។

លោក Fattah បានប្រាប់អង្គចៅក្រមថា គាត់មានអារម្មណ៍លាយលំ ដោយសារតែគាត់សោកសង្រេងដោយឃើញខ្លួនគាត់ជាប់នៅតុលាការ ប៉ុន្តែគាត់ក៏មានគុណូបការៈផងដែរ ចំពោះការងារដែលគាត់អាចធ្វើបានអស់រយៈពេលជាង ៣៧ ឆ្នាំកន្លងមកនេះ ជាអ្នកពង្រាងច្បាប់ឱ្យរដ្ឋនេះ និងសហព័ន្ធផងដែរ។

លោក Fattah អាយុ ៦០ ឆ្នាំ បាននិយាយថា «ខ្ញុំបានជួយមនុស្សរាប់សិបលាននាក់»។ ហើយខ្ញុំគ្មានសាងអ្វីខុសដូចដែលការពិតដែលគេរកឃើញថា ខ្ញុំមានកំហុសតាមរយៈការសួររបស់អង្គចៅក្រមនេះទេ។

លោក Fattah បានចុះពីតំណែងរបស់គាត់បន្ទាប់ពីការកាត់សេចក្តីកាលពីខែមិថុនា កន្លងមក។ អង្គចៅក្រមបានរកឃើញថា គាត់បានខ្ចីប្រាក់ ១ លានដុល្លារពីប្រធានក្រុមហ៊ុន Sally Mae ដែលជាក្រុមហ៊ុនសាជីវកម្មផ្តល់ប្រាក់កម្ចីដល់និស្សិត។ គាត់ក៏បានបង្វិលលុយ ៤០០,០០០ ដុល្លារវិញ ហើយបានសងប្រាក់មួយចំនួនដែលជាលុយអំណោយរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលគាត់បានបង្វិលទៅឱ្យស្ថានប័នអប់រំដែលមិនទទួលប្រាក់ចំណាយ ដែលគ្រប់គ្រងដោយអតីតអ្នកជំនួយការរបស់គាត់។

ព្រះរាជអាជ្ញាបាននិយាយថា ការខិតខំប្រឹងប្រែងរបស់ស្ថាប័នមិនទទួលប្រាក់កម្រៃ រាប់បញ្ចូល ទាំងថ្នាក់រៀនចល័តបណ្តុះបណ្តាលវិទ្យាសាស្ត្រ ដែលឧបត្ថមដោយអង្គការ NASA ក៏បានជួយជ្រោមជ្រែងមុខអាជីពនយោបាយរបស់លោក Fattah ផងដែរ។

លោក Fattah ត្រូវបានគេដាក់បង្គាប់កាលពីថ្ងៃចន្ទ ដើម្បីឱ្យសងលុយ ៦០០,០០០ ដុល្លារវិញទៅឱ្យស្ថាប័នមួយឈ្មោះ Sally Mae និងអង្គការ NASA ។

ចៅក្រមនៅក្នុងសង្កាត់នោះឈ្មោះ Harvey Bartle បាននិយាយថា ខណៈដែលគាត់បានធ្វើកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ គាត់ក៏បានពាក់ព័ន្ធនៅក្នុងសកម្មភាពឧក្រិដ្ឋកម្មដែលត្រូវបានគេដឹងឮ យ៉ាងសុះសាយ និងធ្ងន់ធ្ងរផងដែរ។

សម្រាប់គូកន ៤ នាក់ទៀត ដែលជួយលោក Fattah នៅក្នុងប្រតិបត្តិការនៃលុយអំណោយ រដ្ឋាភិបាល និងលុយដ៏ទៃទៀត និងត្រូវបានគេកាត់ទោសនៅក្នុងសប្តាហ៍នេះ។

អង្គចៅក្រមក៏បានរកឃើញផងដែរថា លោក Fattah បានយកលុយពីមូលនិធិ ២៣.០០០ ដុល្លារ ទៅដាក់ចូលនៅក្នុងគណនីប្រាក់កម្ចីកូនរបស់គាត់សម្រាប់ការសិក្សានៅមហាវិទ្យាល័យ ហើយក៏បានទទួលសំណូក ១៨.០០០ ដុល្លារដើម្បីជួយមិត្តភិក្តម្នាក់ឱ្យបានក្លាយទៅជាឯកអគ្គរដ្ឋ ទូត។

លោក Fattah មានផែនការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់សេចក្តីនេះ៕

 

ប្រភព : AP

2

ចែករំលែក

បញ្ចេញយោបល់