(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ពាក់កណ្តាលអាណត្តិពីឆ្នាំ២០១៣ ដល់ ០៩ខែ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ដែលទទួលបន្ទុកតាមនាយកដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៣ និងប្រធាននាយកដ្ឋានទាំង ១៤ ចូលរួមផងដែរ៕