កិច្ចប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ នៅ​ខេត្ត​សៀមរាប

ថ្ងៃចន្ទ ទី ១២ ធ្នូ ២០១៦​
148

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដើម្បីផ្តល់នូវកាលានុវត្តភាពដល់ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតបានប្រមូលផ្តុំនូវទស្សនៈ និងបញ្ញាតាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់ និងពិនិត្យមើលរួមគ្នាអំពីកិច្ចការទាំងឡាយ ដែលវិស័យទេសចរណ៍ខេត្តសម្រេចបានកន្លងមក និងរួមគ្នាសហការដោះស្រាយបញ្ហាប្រឈមនានាក្នុងស្មារតីស្ថាបនា កែលំអរ ដើម្បីស្វែងរកធាតុចូលជាគន្លឹះសំខាន់ៗសំរាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធិភាពខ្ពស់នាពេល អនាគត។

ការអភិវឌ្ឍវិស័យទេសចរណ៍គឺទាមទារឱ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែកសាធារណៈ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូរអភិវឌ្ឍន៍។ ក្នុងន័យនេះ កិច្ចសហការក្នុងនាមជាដៃគូររវាងរដ្ឋ និងឯកជនគឺពិតជាមានសារសំខាន់ជាមូលដ្ឋានក្នុងការធានានិរន្តរភាពប្រសិទ្ធិភាពនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងភាពប្រកួតប្រជែងវិស័យទេសចរណ៍ខេត្តឈានឆ្ពោះទៅ សមាហរណកម្មអាស៊ាន។

ដូចនេះដើម្បីត្រៀមលក្ខណៈស្វាគមន៍ និងទទួលភ្ញៀវជាតិ-អន្តរជាតិ និងការរៀបចំទីក្រុងសៀមរាបឱ្យទៅ ជាទីក្រុងស្អាត ទីក្រុងបៃតង ឆ្ពោះទៅចូលរួមជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន នៅពេលខាងមុខនេះ និងជម្រុញចលនាប្រឡងប្រណាំង“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” គឺជាយន្តការពង្រឹងគុណភាពផលិតផលទេសចរណ៍ដើម្បីផ្តល់ភាពកក់ក្តៅ និងការពេញចិត្តរបស់ភ្ញៀវទេសចរផងដែរធ្វើយ៉ាងណារួមគ្នាសម្រេចឱ្យបាននូវការអភិវឌ្ឍបៃតងនៅកម្ពុជាពិសេសខេត្តសៀមរាប ស្របទៅនឹងនិន្នាការ ពិភពលោកនាពេលបច្ចុប្បន្ន ក្នុងការប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍បៃតង ។

photo_2016-12-12_17-14-06

photo_2016-12-12_17-13-56 photo_2016-12-12_17-14-42 photo_2016-12-12_17-14-49

ចែករំលែក

បញ្ចេញយោបល់