ប្រទេសកម្ពុជាកំពង់​​ក្លាយ​ជា​ទីតាំង​សក្តានុពល​វិនិយោគ​ សម្រាប់​វិនិយោគិនចិន

ថ្ងៃចន្ទ ទី ១២ ធ្នូ ២០១៦​
124

ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក សភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក និងសម្រេចគោលដៅនៃការធ្វើពិពិធកម្ម និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ – ២០២៥ កាលពីខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម     ថែមទាំងជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកមួយដ៏សំខាន់ និងជាឧបករណ៍គន្លឹះសម្រាប់សម្រេចបានតាមគោលដៅនៃយុទ្ធសាស្ត្រកំណើនថ្មីផង ដែរ។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន កម្ពុជា  ព្រះរាជាណាចក្រនៃកាលានុវត្តភាព “ខ្សែក្រវាត់មួយផ្លូវមួយ”សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៏ថា    ទំនាក់ទំនងកម្ពុជា-ចិន ទាំងនយោបាយ និងពាណិជ្ជកម្មត្រូវបានកំពុងចាក់ឫសយ៉ាងជ្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជាគោលដៅ នៃប្រទេសទាំងពីរបានដាក់ ចេញនូវផែនការបង្កើនទំហំពាណិជ្ជ-កម្ម កម្ពុជា  ចិន ទ្វេភាគីអោយ សម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។

ជាក់ស្តែងពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនក្នុងឆ្នាំ ២០១៥ សម្រេចបានចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៥,១៩% ប្រៀបធៀបនឹងឆ្នាំ២០១៤ Edlសម្រេចបានចំនួន ៣,៨ ពាន់ លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ២០១៥ មានចំនួន ៤០៥ លានដុល្លារអាមេរិកនៅពេលដែលការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៩,៧០% ប្រៀបធៀបនឹងឆ្នាំ២០១៤ដែលមានចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក ។

ខណៈក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយនិងកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥ ប្រទេសចិនគឺជាប្រភពទុនវិនិយោគធំជាងeKនៅកម្ពុជា ក្នុងបរិមាណសរុប ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ៥៦០លានដុល្លារអាមេរិក ។ បើគិត ត្រឹមខែតុលា ឆ្នាំ២០១៦ enH គម្រោងវិនិយោគចិន ដែលបានកត់ត្រានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៨៤ គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៧១៦ លានដុល្លារអាមេរិក ស្មើ ២៤,៦៩% ទុនវិនិយោគសរុប ។

ឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើន គួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាន់តែញឹកញាប់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ក៏ដូចជាកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ។

បើតាម អនុប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Sinosteel Corporation ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋភាគកណ្ដាលមានការិយាល័យនៅទីក្រុងប៉េកាំងលោកស្រី Zhang Nan បានឲ្យដឹងថាគម្រោងពង្រីកអាជីវកម្មបច្ចុប្បន្នចិននៅក្នុងប្រទេសកម្ពុជាកំពុងដំណើរការ។

លោកស្រីថា៖ «លោកស្រីទទួលស្គាល់ថា និងមានសុទិដ្ឋិនិយមពីសក្ដានុពលទីផ្សាររបស់កម្ពុជា»។

ស្ថិតក្រោមការដឹកនាំរបស់លោកស្រីជាសហគ្រាសកណ្ដាលរបស់ចិននឹងមានសហគ្រាសជាប់ពាក់ព័ន្ធជាច្រើន និងមានរោងចក្រនឹងចូលមកកម្ពុជា»។ លោកស្រីបានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខានៅឆ្នាំក្រោយសម្រាប់សួនឧស្សាហកម្ម។

សូមបញ្ជាក់ថា នៅក្នុងវេទិកាកាលពីថ្ងៃទី០១ខែធ្នូ  មានកិច្ចព្រមព្រៀងធំៗត្រូវបានចុះហត្ថលេខាក្នុងនោះមានកិច្ចព្រមព្រៀងអភិវឌ្ឍទីក្រុងមិត្តភាពកម្ពុជា-ចិនរវាងក្រុមហ៊ុន LYP Group និង SRE Group ដែលមានតម្លៃវិនិយោគ ១,៥ ពាន់លានដុល្លារ និងកិច្ចព្រមព្រៀងស្តីពីលិខិតបង្ហាញគោលបំណងវិនិយោគលើមូលនិធិវិនិយោគឧស្សាហកម្មកម្ពុជា និងមូលនិធិវិនិយោគឧស្សាហកម្មខ្សែក្រវាត់មួយផ្លូវមួយដែលធ្វើឡើងរវាងក្រុមហ៊ុន LYP Group និងក្រុមធនាគារចិនជាច្រើន។

លោក សេង ញ៉ក់ តំណាងក្រុមហ៊ុន LYP Group បានឲ្យដឹងថាទីក្រុងមិត្តភាពកម្ពុជាចិនដែលកំពុងស្ថិតក្នុងដំណើរការនេះបច្ចុប្បន្នមានស្ថានីយផ្សាយជាអន្តរជាតិសណ្ឋាគារផ្កាយ ៥ អន្តរជាតិទីធ្លាលេងកូនគោលអន្តរជាតិ និងកីឡាដ្ឋានជាតិខណៈគម្រោងនៅពេលខាងមុខរួមមានសួនសត្វ សួនទឹកជាលក្ខណៈអន្តរជាតិ និងសួនតន្ត្រីទឹក។ ហើយ អ្វីដែលសំខាន់បំផុតសម្រាប់      កិច្ចសហប្រតិបត្តិការជាមួយ CMIG និងការបង្កើតទីក្រុងអន្តរជាតិដែលមិនគ្រាន់តែជាទីក្រុងធម្មតាទេប៉ុន្តែវានឹងមានប្រយោជន៍សម្រាប់ប្រជាជនរស់នៅប្រកបដោយចីរភាពនៅទីនេះ»។

តាមការបញ្ជាក់  ប្រធានអគ្គនាយកធនាគារអេស៊ីលីដាភីអេលស៊ី លោក អ៊ិន ចាន់នី ដែលបានចូលរួមក្នុងវេទិកានេះបានឲ្យដឹងថាវេទិកានេះនឹងនាំយកឱកាសដ៏ធំសម្រាប់មកកម្ពុជានៃទំហំការវិនិយោគរបស់ចិនគឺពិតជាធំហើយវាជាការវិនិយោគលេខ ១ នៅកម្ពុជា។

លោកបន្តថា៖ «បញ្ហាសំខាន់នៃការវិនិយោគរបស់ប្រទេសចិនគឺទំនុកចិត្តលើស្ថានភាពនយោបាយប្រកបដោយស្ថិរភាពកំណើនសេដ្ឋកិច្ច សុវត្ថិភាព និងសន្ដិសុខនៅក្នុងប្រទេសកម្ពុជា»។

នៅក្នុងវេទិកានោះវិនិយោគិនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើវិស័យផ្សេងៗដែលពួកគេគិតថាជាសក្តានុពលសម្រាប់ការវិនិយោគ។

អត្ថបទ៖ ប៊ុនធី

15235677_1169639529751209_2958791759805188715_o

15259454_1169639543084541_4363872283516581944_o

15304294_1169639509751211_829599169803843204_o

ចែករំលែក

បញ្ចេញយោបល់