យុវសិស្សកម្ពុជា ០២រូប បានទទួលមេដាយសំរឹទ្ធក្នុ ងកម្មវិធីអូឡាំព្យាដអន្តរជាតិសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១៣

ថ្ងៃអាទិត្យ ទី ១១ ធ្នូ ២០១៦​
154

យុវសិស្សកម្ពុជាចំនួន ០២រូប បានទទួលមេដាយសំរឹទ្ធក្នុងកម្មវិធីអូឡាំព្យាដអន្តរជាតិសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១៣ (International Junior Science Olympiad) ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-១១ ខែធ្នូ ឆ្នាំ២០១៦ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

សិស្សដែលទទួលជ័យលាភីនោះគឺ យុវសិស្ស លីម ធាងឡាយ វិទ្យាល័យ ញឹម វណ្ណដា ពារាំង (ខេត្តព្រៃវែង) និងយុវសិស្ស ពៅ ខេមរក្សា អនុវិទ្យាល័យចតុមុខ (រាជធានី ភ្នំពេញ)។

គួរបញ្ជាក់ថា កម្មវិធីអូឡាំព្យាដអន្តរជាតិសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង ឆ្នាំ២០១៦ មានការចូលរួមពីបណ្តាប្រទេសចំនួន ៤៨ និងមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ២៧៦រូប ដោយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនសិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ០៦រូប និងគ្រូដឹកនាំចំនួន០៣រូប៕

15380775_1575453952481213_504980801862831098_n 15326135_1575453919147883_1989595023073852341_o 15369165_1575453959147879_2462380082931113510_o

 

ចែករំលែក

បញ្ចេញយោបល់