យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិចបានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប និងខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ចាប់ពិថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធិពលធ្វើឱ្យសីតុណ្ហភាពអប្បបរមាថយចុះ ពិសេសបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៧-១៩ អង្សារសេ។