បឹងកេតអង្គរ ត្រូវប៉ះក្រុមជប៉ុន SHONAN BELLAMARE ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ BTV CUP នៅរសៀលនេះ

ថ្ងៃសៅរ៍ ទី ១០ ធ្នូ ២០១៦​
132

ក្លឹបបឹងកេតអង្គរ នឹងត្រូវប៉ះក្រុមជប៉ុន SHONAN BELLAMARE នៅរសៀលម៉ោង ៤ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ នាកីឡដ្ឋាន Binh Doung ។

នៅក្នុងជំនួបនេះ ខ្សែប្រយុទ្ធJulius Oiboh ដែលជាកីឡាករឆ្នើមរបស់ក្លឹបបឹងកេតអង្គរ ក៏នឹងត្រូវបង្ហាញខ្លួនហើយរូបគេក៏សង្ឃឹមថានឹងអាចរកបានគ្រាប់បាល់ ក្នុងជំនួបតទល់ក្លឹបសមាជិកលីគកំពូលជប៉ុន SHONAN BELLAMARE រសៀលនេះ។

Julius នឹងត្រូវធ្វើការធ្ងន់ជាមួយ Dzarma Bata ដោយសារតែ ចាន់ វឌ្ឍនាកា មានរបួសឆ្នឹងជំនីពុំអាចចូលលេងបាន ខណៈដែលលោក ប្រាក់ សុវណ្ណរ៉ា ក៏ទំនងដូរយុទ្ធសាស្ត្រស្របតាមសមាសភាពកីឡាករនេះដែរ។

បឹងកេតអង្គរ នឹងត្រូវប៉ះក្រុម SHONAN BELLAMARE វេលាម៉ោង៤រសៀល នាកីឡដ្ឋាន Binh Doung ដោយមានការផ្សាយបន្តផ្ទាល់លើទំព័របណ្តាញសង្គមក្លឹប សហការណ៍ជាមួយ Post Sport។

bka-semi-final

ចែករំលែក

បញ្ចេញយោបល់