លោក ឱម យ៉ិនទៀង៖ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសារព័ត៌មាន អ្នកសិល្បៈ ជាតួឯកសំខាន់ ដើម្បីអប់រំ ដើម្បីបំផុស ដើម្បីចលនា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ថ្ងៃសៅរ៍ ទី ១០ ធ្នូ ២០១៦​
96

(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសារព័ត៌មាន អ្នកសិល្បៈ ៣អង្គនេះជាតួឯកសំខាន់ ដើម្បីអប់រំ ដើម្បីបំផុស ដើម្បីចលនា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងដើម្បីទប់ស្កាត់អំពើពុករលួយ។

លោក បានថ្លែងដូចនេះ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងពិធីអបអរសាទរទិវាជាតិ៩ធ្នូ ស្តីពីការប្រឆាំងអំពើពុករលួយ និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ផលិតកម្ម សាន់ដេ។

លោក ឱម យ៉ិនទៀង ក៏បានបញ្ជាក់បន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយនិយាយទៅអាចមានមនុស្ស១,០០០នាក់ស្ដាប់ រីឯអ្នកសិល្បៈនិយាយទៅមានដល់ ១លាន ឬ២លាននាក់ស្ដាប់ ហើយអ្នកដែលបញ្ជូនទៅដល់មនុស្ស១លាន ឬ២លាននាក់នោះ គឺជាអ្នកសារព័ត៌មាន ដែលតួនាទីទាំងនេះមិនអាចមើលស្រាលបាននោះទេ ហើយការមើលស្រាលតួនាទីអ្នកសិល្បៈ និងអ្នកសារព័ត៌មាន ជាការឆោតល្ងង់មួយ៕

15355661_994512083988346_2118233098139361369_n 15384549_994516007321287_5897945716689417250_o

ចែករំលែក

បញ្ចេញយោបល់