នៅថ្ងៃនេះ លោក ហ៊ុន សែន បានផ្តល់កាដូមួយទៀត គឺការចេញសារាចរ «លុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី»

ថ្ងៃសុក្រ ទី ៩ ធ្នូ ២០១៦​
237

(ភ្នំពេញ)៖ ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរតូចតាច នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញសារាចរដ៏សំខាន់មួយដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី»។

នៅក្នុងសារាចរនោះបានបញ្ជាក់ថា «ដោយយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្រ្ចែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស»។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានមុខរបរលក់ដូរតូចតាចនៅតាមផ្សារ ដែលជួបការលំបាកដូចជា លក់ដូរតាមចិញ្ចើមផ្លូវដែលមាន កញ្ជើ កញ្ច្រែង ល្អី តាមបណ្ដាផ្សារគ្រប់រាជធានីខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពររស់នៅរបស់ប្រជាពលរដ្ឋ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅថ្ងៃនេះខ្ញុំបានសម្រេចចេញនូវ សារាចរស្ដីពីការលុបចោលចំពោះការបង់ថ្លៃ ដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី គឺមិនចាំបាច់បង់ថ្លៃឡើយ»។

ខាងក្រោមនេះជាសារាចររបស់រដ្ឋាភិបាល៖

photo_2016-12-09_10-44-59 photo_2016-12-09_10-45-02

15369274_1180104655371363_1277176396225229761_o 15384473_1180104545371374_1973928106632079398_o 15419726_1180104855371343_3132479187677854625_o 15440590_1180104672038028_2228040664249717693_o

photo_2016-12-09_11-14-45

ចែករំលែក

បញ្ចេញយោបល់