Samsung ឈ្នះក្តី Apple ជាមួយនឹង​​សំណង​ប្រាក់​រាប់​រយ​លានដុល្លារ

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
108

ករណីប្តឹងផ្តល់គ្នារវាង Apple និង Samsung បានកើតឡើងអស់រយៈពេលជាយូរមកហើយ ខណៈដែលការប្តឹងប្តល់នេះ ត្រូវបានតុលាការកាត់សេចក្តីជាច្រើនលើកច្រើនសាមកហើយ ទាក់ទងនឹងការលួចចម្លងបច្ចេកវិទ្យាគ្នាទៅវិញទៅមក។ រហូតមកដល់ចុងឆ្នាំ ២០១៦ នេះរឿងក្ដីរវាង Apple និង Samsung ត្រូវបានកាត់ សេចក្ដីចប់សព្វគ្រប់ហើយ ដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក សម្រេចឲ្យក្រុមហ៊ុន Samsung ឈ្នះ Apple ក្នុងរឿងក្ដីអូសបន្លាយ ពេលវេលា 5 ឆ្នាំកន្លងមកនេះ។

3-20

រឿងក្ដីដ៏ធំមួយនេះត្រូវបានចាប់ផ្ដើមនៅឆ្នាំ២០១១ នៅពេលក្រុមហ៊ុន Apple ដាក់ពាក្យប្ដឹងទៅតុលាការរឿង Samsung បានលួចចម្លងបច្ចេកវិទ្យា និងរចនាបទម៉ាកយីហោ iPhone របស់ខ្លួន ដើម្បីយកមកផលិតប្រកួត ប្រជែងគ្នាក្នុ្ងងទីផ្សារ។ រឿងក្ដីនេះត្រូវបានតុលាការធ្វើការសាកសួរ ដេញដោល ក៏ដូចជាពិនិត្យពិច័យភស្ដុងតាងនានា រហូតដល់ចុងឆ្នាំ ២០១២ ក៏បានចេញ សាលក្រម ដោយសម្រេចសេចក្ដីថាឲ្យក្រុមហ៊ុន Samsung ចាញ់ក្រុមហ៊ុន Apple និងត្រូវសងជាសំណងគិតជាទឹកប្រាក់ប្រមាណជា ៣៩៩ លានដុល្លារ តែរឿងនេះ មិនបានបញ្ចប់ត្រឹមនេះទេ ដោយក្រុមហ៊ុន Samsung បានប្ដឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍ ក្នុងរដ្ឋ Washington នៅខែឧសភា ឆ្នាំ ២០១៥ កន្លងទៅ ហើយត្រូវបានសាលាឧទ្ធរណ៍ កាត់ក្ដីម្ដងទៀត គឺក្រុមហ៊ុន Apple ឈ្នះ ប៉ុន្ដែបានកាត់បន្ថយសំណងមកត្រឹម ៣៨២ លានដុល្លារ វិញ។

3D-printed Samsung and Apple logos are seen in this picture illustration made in Zenica, Bosnia and Herzegovina on January 26, 2016. REUTERS/Dado Ruvic
3D-printed Samsung and Apple logos are seen in this picture illustration made in Zenica, Bosnia and Herzegovina on January 26, 2016. REUTERS/Dado Ruvic

មូលហេតុចំបងធ្វើឲ្យសាលាឧទ្ធរណ៍នៅរដ្ឋ Washington ធ្វើការកាត់បន្ថយ ប្រាក់សំណងចំពោះការខូចខាតនោះ គឺដោយសាលាឧទ្ធរណ៍យល់ឃើញថា រូបរាងរចនាបថ របស់ iPhone មិនអាចការពារបានតាមរយៈការប្រើប្រាស់ ម៉ាកយីហោនោះឡើយ ជាមួយនឹងសំអាងហេតុត្រឹមត្រូវ តែរឿងលួច ចម្លងនោះ គឺនៅតែមានដដែល។ រឿងក្ដីនេះបានអូសបន្លាយ រហូតមកឆ្នាំ ២០១៥ ហើយកាលនោះក្រុមហ៊ុន Samsung បានសងប្រាក់ទៅលើការ ខូចខាត និងសំណងជម្ងឺចិត្តគិតជាទឹកប្រាក់សរុប ដល់ទៅ៥៤៨ លានដុល្លារ ឯណោះដល់ក្រុមហ៊ុន Apple ប៉ុន្ដែរឿងនោះ នៅតែមិនទាន់បញ្ចប់គ្នានៅឡើយ ដោយមានការប្ដឹងបន្ដទៅតុលាការ កំពូលរបស់អាមេរិលមួយលើកទៀត ដែលអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរ ដោយតុលាការកំពូលបានកាត់សេចក្ដីឲ្យ ក្រុមហ៊ុន Samsung ឈ្នះក្រុមហ៊ុន Apple វិញ ដោយលើកឡើងថា ក្រុមហ៊ុន Samsung មិនគប្បីបង់សំណងប្រាក់ចំនួន ៣៩៩លានដុល្លារ ក្នុងករណីលួច ចម្លងប៉ាតង់ ឬប្រកាសនីយប័ត្រតក្កកម្មរបស់ក្រុមហ៊ុន iPhone ឡើយ ដូច្នេះ ក្រុមហ៊ុន Apple ទៅវិញទេ ដែលត្រូវផ្ដល់សំណងចំនួន ៣៩៩ លានដុល្លារ ទៅឲ្យក្រុមហ៊ុន Samsung នៅពេលទឹកប្រាក់ចំនួន ១៤៩ លានដុល្លារទៀត ក្រុមហ៊ុន Apple អាចទុកខ្លួនឯងបាន។

2-23

គួរបញ្ជាក់ប្រាប់ផងដែរថា រឿងក្ដីនេះមានសំណុំរឿងស្មុគស្មាញ ច្រើនខ្លាំងណាស់ ចាប់តាំងពីសាលាដំបូង ឡើងដល់ឧទ្ធរណ៍ រហូតឈានដល់ តុលាការកំពូល ជាមួយនឹងការសម្រេចសេចក្ដីខុសៗគ្នា ហើយនេះគឺ ជារឿងក្ដីកម្រនឹងកើតមានឡើងក្នុងរយៈពេល ១២០ ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ អាមេរិក ដែលតុលាការបានកាត់ក្ដី ក្នុងរឿងពាក់ព័ន្ធទៅនឹងប៉ាតង់នេះ។ សរុបសេចក្ដីមក តុលាការដំបូងបានសម្រេចឲ្យក្រុមហ៊ុន Apple ឈ្នះ ដោយ ទទួលបានសំណងជម្ងឺចិត្ត និងសំណងការខូចខាត រីឯសាលាឧទ្ធរណ៍ បានសម្រេចសេចក្ដីឲ្យក្រុមហ៊ុន Apple ឈ្នះដដែល ប៉ុន្ដែត្រូវបានបន្ថយសំណងវិញ ហើយនៅចុងក្រោយគេ តុលាការកំពូល យល់ឃើញខុសពីតុលាការដំបូង និងឧទ្ធរណ៍ ដោយគិតថាក្រុមហ៊ុន Samsung មិនគប្បីសងថ្លៃការខូចខាតដល់ ៥៤៨ លានដុល្លារ នោះទេ ដោយតម្រូវឲ្យក្រុមហ៊ុន Apple ផ្ទេរប្រាក់ចំនួន ៣៩៩ លានដុល្លារមកឲ្យ ក្រុមហ៊ុន Samsung វិញ ដោយទុកសំណងការខូចខាតទាំងអស់ត្រឹម ១៤៩ លានដុល្លារ ដដែល មានន័យថា តុលាការកំពូលនៅតែទទួលស្គាល់ អំពីការលួចចម្លងប៉ាតង់ របស់ក្រុមហ៊ុន Samsung គ្រាន់តែចំនួនទឹកប្រាក់ ដែលត្រូវសងនោះ ត្រូវបន្ថយតែប៉ុណ្ណោះ ដែលនេះគឺជាជោគជ័យធំមួយ ធ្វើឲ្យ ក្រុមហ៊ុន Samsung ទទួលបានប្រាក់ Free Free មកវិញ ហើយក៏ បញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុន Samsung ជាអ្នកឈ្នះក្ដី ដ៏រញ៉េរញ៉ៃមួយនេះ ខណៈក្រុមហ៊ុន Apple បានយកលុយនោះទៅជាង ១ ឆ្នាំទៅហើយ តែត្រូវប្រគល់ឲ្យក្រុមហ៊ុន Samsung វិញ បន្ទាប់ពីសាលដីកា តុលាការកំពូល ចូលជាស្ថាពរនេះ។

ចែករំលែក

បញ្ចេញយោបល់