តោះមករៀនអំពីវិធីក្នុងការប្រើប្រាស់មុខងារថតព្រាលដាច់ផ្ទៃខាងក្រោយរបស់ iPhone 7 Plus ទាំងអស់គ្នា

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
105

Portrait Mode គឺជាមុខងារថ្មីមួយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងនៅលើ iPhone 7 Plus ជាមុខងារថតរូបដែលអាចធ្វើឱ្យរូបផ្ទៃខាងក្រោយព្រាល ដែលមើលទៅទាក់ទាញ និងប្លែកមែនទែន។

cover-38

ក្នុងនេះ មានអ្នកជំនាញ ៤ នាក់ បានសាកល្បងប្រើមុខងារនេះ និងបានផ្តល់ ដំបូន្មានពីបទពិសោធន៍ បន្ទាប់ពីបានប្រើប្រាស់មុខងារនេះហើយ។ ខាងក្រោមនេះជាដំបូន្មាន សម្រាប់ចែកជូនដល់អ្នកប្រើប្រាស់បានដឹង និងគួរអនុវត្តតាម៖
• JerSean Golatt: អ្នកគួរទៅជិតវត្ថុនៅខាងមុខដែលអ្នកចង់ថតបន្តិច ដើម្បីឲ្យកាមេរ៉ាចាប់វត្ថុខាងមុខ បានច្បាស់រួចប្រើមុខងារនេះ ដើម្បីឲ្យវាដំណើរការកែផ្ទៃខាងក្រោយទៅជាព្រាល មើលទៅឃើញ រូបខាងមុខកាន់តែទាក់ភ្នែក។
• Jeremy Cowart: ព្យាយាមយកវត្ថុនៅខាងមុខឲ្យធំជាង ដោយនៅសល់ តែផ្ទៃខាងក្រោយបន្តិចបានហើយ ទើបមើលឃើញស្អាត។
• Pei Ketron: ពេលថតរូបសត្វចិញ្ចឹម ឬសត្វផ្សេងៗ អ្នកគួរប្រើលេនបន្ថែម រួចរើសយកចម្ងាយ ៨ ហ្វីត ចាំថត និងត្រូវប្រាកដថា សត្វទាំងនោះនៅស្ងៀម ពេលថត។
• Benj Haisch: ព្យាយាមរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ឬបន្ថែមអំពូល ភ្លើងបន្ថែមធ្វើឲ្យវត្ថុនៅខាងមុខកាន់តែឃើញច្បាស់ល្អ ទើបជំនួយឲ្យ មុខងារនេះ កាន់តែធ្វើឲ្យវត្ថុខាងមុខផុសឡើងមើលទៅទាក់ភ្នែក។

1-37

ចែករំលែក

បញ្ចេញយោបល់