Bluetooth 5 ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការហើយ

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
91

Bluetooth ដែលធ្លាប់ជាបច្ចេកវិទ្យាក្នុងការផ្ទេរឯកសារពី Device មួយទៅកាន់ Device មួយទៀតកាលពីមុនត្រូវបានកែប្រែរហូតចេញដល់ដំណាក់កាលទី៥ ដែលត្រូវបានបង្ហាញកាលពីម្សិលមិញនេះហើយ។ ថ្វីត្បិតតែ Bluetooth ច្រើនតែត្រូវបានជំនួសដោយ Wifi ក៏មិនមែនមានន័យថាមិនមាននរណាកំពុងប្រើប្រាស់បច្ចេកវិទ្យានេះទៀតដែរ។

1-38

Bluetooth 5 ត្រូវបានប្រកាសចេញដោយក្រុមជំនាញឈ្មោះថា The Bluetooth Special Interest Group ដោយបានបញ្ជាក់ ប្រាប់ឲ្យពិភពលោកដឹងថា Bluetooth ជំនាន់ទី 5 មានសមត្ថភាព ខ្លាំងអស្ចារ្យ ដោយវាមានកម្លាំង Bandwidth ខ្លាំងជាង Bluetooth 4.2 ដល់ទៅ 2 ដង ធ្វើឲ្យការបញ្ជូនល្បឿនរបស់វាកាន់តែខ្លាំងជាងមុន ថែមមួយកម្រិតទៀត គឺឡើងដល់ទៅ 2Mbps ឯណោះ។ ម្យ៉ាងវិញទៀតក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបានរហ័ស ចំណេញពេលវេលាជាងមុន ជាពិសេសនោះ គឺថាសេវារបស់វាអាច លាតសន្ធឹងបានឆ្ងាយជាង Bluetooth 4.2 ដល់ទៅ 4 ដង ធ្វើឲ្យយើងអាច ភ្ជាប់ឧបករណ៍ Bluetooth មួយទៅកាន់ឧបករណ៍ Bluetooth មួយផ្សេងទៀតបានឆ្ងាយពីគ្នា ថែមទាំងរហ័សទៀតផង។

2cover-1

លក្ខណៈពិសេសផ្សេងទៀតរបស់ Bluetooth 5 គឺថាវាស៊ីថ្មតិចបំផុត គឺល្អជាជាងការប្រើប្រាស់ដោយភ្ជាប់ WiFi ដែលវាអាចបង្ហាញឲ្យឃើញ អំពីអនាគតក្នុងការប្រើប្រាស់ Bluetooth ដោយវាមិនអាចរលាយបាត់ ពីស្មាតហ្វូន, ថេប្លេត, រថយន្ត, ម៉ូតូ និងឧបករណ៍ផ្សេងៗទៀតឡើយ ព្រោះថាការវិវឌ្ឍខ្លួនពីមួយជំនាន់ទៅមួយជំនាន់របស់វា គឺកាន់តែខ្លាំង ជាងមុន ហើយថែមទាំងជួយសន្សំសំចៃភ្លើងបានយ៉ាងប្រសើរទៀតផង។ ដូច្នេះនាថ្ងៃអនាគត ចំពោះឧបករណ៍ប្រើប្រាស់ Bluetooth នឹងកាន់តែអស្ចារ្យជាងពេលបច្ចុប្បន្ន ហើយ Bluetooth 5 វានឹងមានវត្តមាន ជាផ្លូវការនៅឆ្នាំ ២០១៧ ខាងមុខនេះ។

ចែករំលែក

បញ្ចេញយោបល់