ហ្គេមល្បី Assassin Creed III ដាក់ឱ្យទាញយកដោយមិនគិតថ្លៃ

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
160

វាពិតជាដំណឹងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម Assassin Creed III ខណៈដែលហ្គេមនេះកំពុងតែត្រូវបានដាក់ឱ្យដោនឡូតដោយឥតគិតថ្លៃនៅលើកម្មវិធី Uplay។ ហ្គេម Assassin Creed III គឺជាហ្គេមដែល មានមនុស្សក្នុងសម័យកាលទំនើបចង់សិក្សាស្រាវជ្រាវ ក៏បានវិលត្រលប់ ទៅសម័យកាលបុរាណវិញ។ ហ្គេមនេះក៏មានឈុតឆាកប្រយុទ្ធគ្នា មានអាវុធ ប្លែកៗ ជាពិសេសទាក់ទាញអ្នកលេងហ្គេម ដោយសារតែអាវុធប្លែកៗ ជាច្រើន។ ដូច្នេះមិត្តអ្នកអានរួសរាន់ឡើង ទាញយកហ្គេមនេះ តាមតំណរភ្ជាប់ ខាងក្រោមកុំឱ្យផុតកំណត់។

cover-37
ទាញយកកម្មវិធី Uplay ជាមុនសិន https://uplay.ubi.com/ (សូមបញ្ជាក់ ប្រសិនបើមិនទាន់មានគណនី Uplay ទេ មិត្តអ្នកអាន ត្រូវធ្វើការបង្កើតវា)

1-35

តំណរភ្ជាប់សម្រាប់ទាញយក
ជាចុងក្រោយបើនិយាយអំពីកម្លាំងម៉ាស៊ីនកុំព្យូទ័រ ដែលអាចអូសហ្គេមនេះបាន គឺត្រូវការកម្លាំងម៉ាស៊ី ក្នុងកុំព្យូទ័រឱ្យខ្លាំង បន្តិចផងដែរ សម្រាប់អូសនូវហ្គេមមួយនេះ។ ដូចជា Ram តម្រូវការ 4Gb ឡើង ក្រាហ្វិចកាតវិញគឺ Nvidia 600 series ឡើងគឺអាចអូសឱ្យដំណើរការបានហើយ។

ចែករំលែក

បញ្ចេញយោបល់