ទាហានថៃ-កម្ពុជា ផ្សាភ្ជាប់សម្ព័ន្ធភាព ដើម្បីដោះស្រាយបញ្ហានៅតាម ព្រំដែនស្រុកអារញ្ញប្រាថេត-ស្រះកែវ

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
212

នៅក្នុងថ្ងៃទី ០៧ ធ្នូ ២០១៦ លោក និរោធ ថងមួង ក្នុងកងកម្លាំងបូព៌ារបស់ថៃ ដែល ទទួលខុសត្រូវខាងសន្តិសុខនៅតាមបណ្តោយជាយដែនស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានអញ្ជើញលោក ភោគ សម្បត្តិ នៅខាងវរៈការពារព្រំដែនខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងមានគណៈប្រតិភូមួយចំនួន ទាំងខាងថៃនិងកម្ពុជាចូលរួមក្នុងការប្រជុំពិភាក្សាគ្នា ដើម្បីផ្សា ភ្ជាប់សម្ព័ន្ធភាពរវាងគ្នាតាមបណ្តោយព្រំដែនក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ក្នុងការប្រជុំពិភាក្សាគ្នាលើកនេះ បានសង្កត់ធ្ងន់ទៅលើកិច្ចសហការរវាងគ្នាតាមបណ្តោយព្រំដែន ដើម្បីការពារនិងបង្ក្រាបអំពើចោរកម្មលើរថយន្ត ម៉ូតូ និងវត្ថុខុសច្បាប់ផ្សេងៗ ទៀត ដែលកើតឡើងតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដោយរាប់បញ្ចូលទាំងគ្រឿងញៀន ការធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់ពួកពលករផងដែរ ។

ម្យ៉ាងទៀតការប្រជុំបានណែនាំឲ្យស្គាល់គ្នារវាងមន្ត្រីខាងថៃនិងកម្ពុជា ដើម្បីងាយស្រួល ក្នុងការប្តូរព័ត៌មានទៅវិញទៅមក ក្រោយពីកងកម្លាំងបូព៌ារបស់ថៃបានបិទច្រកព្រំដែនធម្មជាតិ តាមបណ្តោយព្រំដែនក្នុងស្រុកអារញ្ញប្រាថេតនិងដើម្បីឲ្យភាគីកម្ពុជាបានយល់ពីច្បាប់និងការអនុវត្តរបស់ភាគីថៃ ៕
untitleduntitled
ប្រភពៈ Thairath ផ្សាយថ្ងៃទី ៧ ធ្នូ ២០១៦

ចែករំលែក

បញ្ចេញយោបល់