ទង្វើថ្មីឱ្យមានតុល្យភាពឡើងវិញរបស់លោក Trump នៅអាស៊ី តើសន្តិភាពតាមរយៈកម្លាំងឬ?

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
97

ប្រសិនបើអ្នកកំពុងស្វែងរកគន្លឹះ ដើម្បីទទួលបាននូវរូបភាពច្បាស់មួយនៃគោលនយោបាយរបស់ប្រធានាធិបតីលោក Donald Trump ឆ្ពោះទៅរកតំបន់អាស៊ី និងអាស៊ាន ដោយមិនពិគ្រោះយោបល់ជាមួយវេទិកាផ្លូវការរបស់គាត់ស្តីពីគោលនយោបាយបរទេសនោះទេ។ ខ្ញុំបានព្យាយាមដែរ ប៉ុន្តែមិនអាចរកឃើញភ័ស្តុតាងជាដុំកំភួនណាមួយដែលបានផ្តល់ឱ្យបានឃើញនូវស្ថានភាពច្បាស់លាស់នោះទេ។

ប្រសិនបើយើងស្វែងរក «ទិសដៅគោលនយោបាយ» ក្នុងចំណោមទស្សនៈដែលបានបង្ហាញ ដោយអ្នកជំនាញនៅក្នុងមជ្ឈដ្ឋានរបស់គាត់ វាហាក់បីដូចជាមានសុវត្ថិភាពក្នុងការសន្មត់ថា  លោក Trump «ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត» ដែលសសរស្តម្ភនេះមិនចាំបាច់មានន័យថា គាត់នឹងបោះបង់ចោលការប្តេជ្ញាចិត្តផ្នែកសេ្ឋកិច្ច និងសន្តិសុខរបស់គាត់នៅតំបន់អាស៊ី ហើយនិងទុកឱ្យចិនជំនួសកន្លែងនេះ។

មានភាពមន្ទិលសង្ស័យតិចតួចថា លោក Trump នឹងបោះបង់ចោលជាសាធារណៈនូវគោលនយោបាយ «ងាកទៅរកតំបន់អាស៊ី» របស់លោក Obama ដើម្បីជាការគាំទ្រទៅលើជំហរបែប «អភិរក្ស» បន្ថែមទៀតនៅក្នុងតំបន់នេះ។

ទីប្រឹក្សា ២ រូបរបស់លោក Trump  ស្តីពីកិច្ចការអាស៊ី បានសរសេរនៅក្នុងគោលនយោបាយការបរទេសនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៨ ខែវិច្ឆិកា នោះថា កម្លាំងនយោបាយចម្បងរបស់លោក Trump នៅតំបន់អាស៊ីនេះ នឹងធ្វើឡើង «សន្ដិភាពតាមរយៈកម្លាំង» សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Alexander Gray និង លោក Peter Navarro បាននិយាយថា លោក Trump នឹងចូលទៅកៀកតំបន់នេះដោយវាយតម្លៃយ៉ាងច្បាស់លាស់អំពីផលប្រយោជន៍ជាតិរបស់អាមេរិក និង ឆន្ទៈដើម្បីធ្វើការជាមួយប្រទេសណាមួយ ដែលបានរួមចែករំលែកគោលដៅស្ថិរភាព វិបុលភាពនិងសន្តិសុខរបស់ខ្លួន។

វិធីសាស្រ្តរបស់លោក Trump គឺជាចំណុចពីរ។ ជាដំបូង លោក Trump នឹងមិនលះបង់ចោលសេដ្ឋកិច្ចអាមេរិក ស្តីពីការផ្លាស់ប្តូរគោលនយោបាយបរទេស តាមរយៈការចូលរួមអនុវត្តនៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អាក្រក់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងដែលអនុញ្ញាតឱ្យចិនចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការអនុម័តសំណើកិច្ចព្រមព្រៀង TPP [ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក]។ កិច្ចព្រមព្រៀងទាំងនេះធ្វើឱ្យចុះខ្សោយមូល ដ្ឋានផលិត និងសមត្ថភាពដើម្បីការពារខ្លួនយើង និងសម្ព័ន្ធមិត្តរបស់យើង។

«ទីពីរ លោក Trump នឹងបន្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តសន្ដិភាពតាមរយៈកម្លាំង តាមរបៀប ទស្សនៈរបស់លោក Ronald Reagan ដែលត្រូវបានគេបោះបង់ចោលនៅក្រោមរដ្ឋបាលរបស់លោក Obama ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ដឹងថា នេះនឹងជាភារកិច្ចដ៏លំបាក។ ខណៈពេលដែលអតីតមេបញ្ជាការកងទ័ពអាកាសលោក Mike Wynne បានព្រមានថា «នៅក្រោមរដ្ឋបាលរបស់លោក Obama ទំហំកងទ័ពជើងទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាម លោកលើកទី១។ យោធាគឺមានកម្រិតទាបបំផុតដែលខ្លួនមាន ចាប់តាំងពីមុនពេលសង្រ្គាមលោក លើកទី២។ កងទ័ពអាកាសគឺមានចំនួនតិចជាងគេបំផុតមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយយន្តហោះចម្បាំងរបស់ខ្លួនគឺចាស់ៗបំផុត»។

ទីប្រឹក្សាទាំងពីរនេះបាននិយាយថា លោក Trump នឹងពង្រីកនាវាជើងទឹករបស់អាមេរិកពី ២៧៤ គ្រឿង នាពេលបច្ចុប្បន្នរបស់ខ្លួននេះ ទៅដល់ប្រហែល ៣៥០ គ្រឿង ដែលត្រូវបានគាំទ្រដោយក្រុមការពារជាតិទាំងពីរ។

ប្រសិនបើវាដូច្នេះមែន រដ្ឋបាលរបស់លោក Trump អាចបង្កើនវត្តមានកងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្អង់មហិច្ឆិតាកាន់តែរីកដុសដាលរបស់ចិននៅក្នុងតំបន់របស់យើង។

អត្ថបទនេះបានទទូចថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកគឺ «ប្រហែលជាប្រភពនៃស្ថិរ ភាពក្នុងតំបន់អាស៊ីដ៏ធំបំផុត» ដោយសារតែខ្លួនបានការពារពាណិជ្ជកម្មប្រចាំឆ្នាំឆ្លងកាត់សមុទ្រចិនខាងត្បូងដែលមានទឹកប្រាក់ ៥ ទ្រីលានដុល្លារ និងដើរតួនាទីពិនិត្យទៅលើចិន បើទោះ បីជាស្ថិតនៅស្ថានភាពមិនប្រាកដប្រជាដ៏ដោយ។

អ្នកសិក្សាស្រាវជ្រាវពីររូបនោះបានសរសេរថា «ដោយសារតែនាវាជើងទឹករបស់ចិនមានចំនួនលើសកងនាវាកងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋានប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងត្រូវបានគេព្យាករថា នឹងមាននាវាចម្បាំង ៤១៥ គ្រឿង និងកងនាវាមុជទឹកជិត ១០០ គ្រឿងនៅឆ្នាំ២០៣០ ដែលជាការផ្តួចផ្តើមមួយនៃកម្មវិធីកងទ័ពជើងទឹករបស់លោក Trump  នឹងធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តរបស់យើងដែលអាមេរិកនៅតែប្តេជ្ញាចិត្តបន្តធ្វើនៅក្នុងរយៈពេលវែង ចំពោះតួនាទីជាប្រពៃណីរបស់ខ្លួនជាអ្នកធានាទៅលើសណ្តាប់ធ្នាប់បែបសេរីនៅតំបន់អាស៊ី»។

តើនយោបាយនៃរដ្ឋាភិបាលអាមេរិកថ្មីចំពោះជប៉ុន និងកូរ៉េខាងត្បូងនឹងទៅជាយ៉ាងណា។ តើការសន្យានៅក្នុងរយៈពេលឃោសនារបស់លោក Trump ដែលទាក់ទងទៅនឹងសម្ព័ន្ធមិត្តទាំងពីនេះ ជប៉ុន និងកូរ៉េខាងត្បូងនឹងដាក់ឱ្យទៅជាការអនុវត្តជាក់ស្តែងយ៉ាងណា។

លោក Trump បាននិយាយថា ជប៉ុន និងកូរ៉េខាងត្បូងត្រូវតែចូលរួមចំណែកឱ្យបានស័ក្កិសមចំពោះសោហុយ សម្រាប់វត្តមានទាហានអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ។

ជប៉ុនដែលមានចំណាត់ថ្នាក់សេដ្ឋកិច្ចទី៣ នៅក្នុងពិភពលោក ដែលមានតម្លៃផលិតផលសរុបក្នុងស្រុកច្រើនជាង ៤ ទ្រីលានដុល្លារអាមេរិក។ សេដ្ឋកិច្ចកូរ៉េខាងត្បូងមានចំណាត់ថ្នាក់ទី១១ នៅក្នុងពិភាពលោក ដែលមានតម្លៃផលិតផលសរុបក្នុងស្រុកច្រើនជាង ១,៣០០ ទ្រីលានដុល្លារអាមេរិក។

ទីប្រឹក្សាទាំងពីររូបនេះបានបន្ថែមថា លោក Trump នឹងគោរពការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីថា ជាកន្លែងស្ថិរភាពនៅក្នុងតំបន់នេះ។

លោក Trump ប្រហែលជាផ្តើមចេញនូវគំនិតទស្សនៈរបស់ខ្លួនអំពីការធ្វើឱ្យមានតុល្យភាពឡើងវិញនៅអាស៊ី៕
483208412-real-estate-tycoon-donald-trump-flashes-the-thumbs-up-jpg-crop-promo-xlarge2
ប្រភព : The Nation ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦

 

ចែករំលែក

បញ្ចេញយោបល់