ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ជំរុញឱ្យសមាជិក បន្តចុះជួយដោះស្រាយការលំបាកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ទី ២០ កញ្ញា ២០១៨​
21

កំពង់ឆ្នាំង៖ លោកស្រី​ តុង ណារី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ស្ដីពីវឌ្ឍនភាពសម្ពន្ធយុវជនស្រឡាញ់សន្តិភាព អនុសាខាស្រុកសាមគ្គីមានជ័យ។ ​
ក្នុងកិច្ចប្រជុំនេះ​ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានប្រតិបត្តិស្រុក លោក ឡុង ហេងលាភ អនុប្រធានប្រតិបត្តិ និងលោក លោកស្រី ដែលជាសមាជិកសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ស្រុកចូលរួមផងដែរ។

នា​ឱកាស​នោះ​ លោកស្រី​ តុង​ ណារី​ បានបញ្ជាក់ទៅដល់សមាជិកសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារនៅតាមមូលដ្ឋានដោយត្រូវជួយបំរើការងារ ជូនថ្នាក់ដឹកនាំ ឃុំ/ភូមិ ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
លោកស្រី ក៏បានផ្តាំផ្ញើដល់សម្ពន្ធយុវជនស្រឡាញ់សន្តិភាពទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយសំណូមពរតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់