លោក ហ៊ុន សែន ៖ ខ្ញុំជាឆ្មបចូលរួមបង្កើតក្រុមហ៊ុនមីនីបៀរ (Minebea ) ដែលជំរុញឱ្យក្រុមហ៊ុននេះឈានឡើងកាន់តែខ្លាំង

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
127

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសនៅក្នុងពិធី អបអរសាទរខួប ៥ឆ្នាំ របស់ក្រុម Minebea របស់ជប៉ុន ដែលបានវិនិយោគ នៅកម្ពុជា  នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា  ដំណើរឈានឡើងនៃក្រុមហ៊ុននេះ ប្រៀបដូចជាកូនដែលខ្ញុំបង្កើត ហើយ៥ឆ្នាំមកនេះ ក្រុមហ៊ុន បានឈានពី២៣លានដុល្លារអាមេរិក ទៅ២០០លានដុល្លារ អាមេរិក។

លោក ហ៊ុន សែន រំលឹក ថាកូនមួយនេះមិនគ្រាន់តែចាប់ផ្តើមបង្កើតទេ គ្រាន់តែច្បាប់ផ្តើមមានផ្ទៃពោះចង់រលូតទៅហើយ ដោយសារមានក្រុមហ៊ុនបរទេសធំមួយទៀត បានបង្អាក់ដំណើរ ថាឱ្យចាំក្រុមហ៊ុន គេវិញធំជាង ប៉ុន្តែលោកមានជំហរប្រាកដនិយម ជំហរ ច្បាស់លាស់ អ្នកណាមកមុនយើងឱ្យ សិទ្ធិវិនិយោគមុន។  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មានសំណើរមួយពីភាគីបរទេស ដែលថាឱ្យផ្អាកសិន ចាំក្រុមហ៊ុនធំ ពេលនោះ លោក ហ៊ុន សែន បានពន្យល់អ្នកវិនិយោគ និងភាគីពាក់ព័ន្ធថា យើងមិនរង់ចាំអាធំទេ អាណាមកមុនផ្តល់ឱ្យមុន។ «ខ្ញុំបានគិតថាយើងត្រូវឱ្យអ្នកវិនយោគ មានជំនឿទុកចិត្តថា កុំឱ្យគេបំពានពីក្រុមហ៊ុនមួយលើក្រុមហ៊ុនមួយបាន។

លោកនាយករដ្ឋមន្ត្រី បន្តថា ដោយមានការគាំទ្រ ម្ខាងពីរាជរដ្ឋាភិបាល និងក្រុមហ៊ុន ចាប់ដៃគ្នា៥ឆ្នាំមុន ដែលជំរុញឱ្យក្រុមហ៊ុន នេះ បង្កើតទុនពី២៣លានដុល្លារអាមេរិក ឡើងជាង២០០លានដុល្លារទៅហើយ ដោយសារការជឿជាក់ ម្ខាងស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេស និងម្ខាងទៀត ខាងកិច្ចសហការនិងភាពប្រកាដនិយមរបស់រដ្ឋាភិបាល ក្នុងកិច្ចការវិនិយោគ មិនក្រាន់តែរឿងនយោបាយនោះទេ៕

photo_2016-12-08_09-19-42

ចែករំលែក

បញ្ចេញយោបល់