នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមខួប ៥ឆ្នាំ ក្រុមហ៊ុនជប៉ុន មីនីបៀរ (Minebea )

ថ្ងៃព្រហស្បតិ៍ ទី ៨ ធ្នូ ២០១៦​
199

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួម ផ្តល់កិត្តិយសនៅក្នុងពិធី អបអរសាទរខួប ៥ឆ្នាំ របស់ក្រុម Minebea ដែលបានវិនិយោគ នៅកម្ពុជា។

Minebea គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលបានបើកដំណើរការ នៅក្នុងប្រទេស កម្ពុជាចាប់តាំងពីឆ្នាំ២០១១ មកម្លេះ ដើម្បីផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗដូចជាឌីណាម៉ូ និងម៉ូទ័រជាដើម។ ក្រុមនេះមានរោងចក្រចំនួន២ កំពុងដំណើរការ និងរោងចក្រមួយទៀត កំពុងសាងសង់។ វត្តមានរបស់ Minebea បានឆ្លុះបញ្ចាំងពីការរីកចម្រើន និងជំនឿទុកចិត្ត របស់វិស័យឯកជនក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់កម្មវិធីផ្លូវការ គឺមានការផ្សាយផ្ទាល់ (Live) នៅលើ Facebook លោកនាយករដ្ឋមន្ត្រី៕
15403714_1178788778836284_3607660063650460498_o
15369019_1178788958836266_6258306404332020284_o 15384379_1178788888836273_7423442633453556016_o 15384454_1178788965502932_4239124248039570829_o 15385320_1178788895502939_4410488079534693421_o 15391541_1178788892169606_4126436236644057883_o

ចែករំលែក

បញ្ចេញយោបល់