លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាសះស្បើយទាំងស្រុងពីជម្ងឺ និងមានសុខភាពល្អប្រសើរ!

ថ្ងៃចន្ទ ទី ៥ ធ្នូ ២០១៦​
7556

បន្ទាប់ពីបានសម្រាកពិនិត្យព្យាបាលសុខភាពដោយវេជ្ជបណ្ឌិតជំនាញនៅឯបរទេសមួយរយៈមកនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជាសះស្បើយពីជម្ងឺ និងមានសុខភាពល្អប្រសើរជាខ្លាំង នេះបើតាមការឲ្យដឹងពីមិត្តភក្តិដែលជិតស្និទ្ធជាមួយក្រុមគ្រួសារលោក សុខ អាន ឲ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៦នេះ។

តាមរយៈរូបថតរបស់លោក សុខ អាន ថតជាមួយលោកវេជ្ជបណ្ឌិតដែលពិនិត្យព្យាបាលនិងថែទាំផ្ទាល់លោកឧបនាយករដ្ធមន្ត្រីសុខ អាន ប្រភពនៃគ្រួសារលោកសុខ អាន បានឲ្យដឹងទៀតថា ក្រុមវេជ្ជបណ្ឌិតបរទេស បានរៀបចំកម្មវិធីពិសារអាហារក្នុងបរិយាកាសរីករាយបំផុតដើម្បីអបអរសាទរលទ្ធផលជោគជ័យនៃការព្យាបាល បានឆាប់ជាសះស្បើយនេះ ដោយលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «លោកសូមអបអរ និងសប្បាយចិត្តដោយក្តីរំភេីបជាខ្លាំងដែលសុខភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានជាសះស្បើយទាំងស្រុង និងមានភាពមាំមួន ប្រកបដោយថាមពល និងល្អប្រសើរ គឺគ្រាន់តែព្យាបាលក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ»៕

photo_2016-12-05_13-56-32 photo_2016-12-05_13-56-35

ចែករំលែក

បញ្ចេញយោបល់