លោក​រដ្ឋមន្ត្រី ថោង ខុន អញ្ជើញ​ជាអធិបតី​ក្នុងសិក្ខា​សាលាជាតិ​លើកទី១ ស្តីពី កីឡា​ទេសចរ​ណ៍​

ថ្ងៃចន្ទ ទី ៥ ធ្នូ ២០១៦​
146

នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោករដ្ឋមន្ត្រី ថោង ខុន អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាជាតិលើកទី១ ស្តីពីកីឡាទេសចរណ៍។ កីឡាទេសចរណ៍គឺ ជាសកម្មភាពរបស់ទេសចរ ដែលពាក់ព័ន្ធនិងកីឡា ហើយក៏ទាក់ទងនិងសេវាកម្មធ្វើដំណើរផងដែរ។

សូមជម្រាបផងដែរថា កីឡាទេសចរណ៍ មាន ២ ទំរង់ ទី១-សកម្មភាពកីឡា ទាក់ទងតំបន់ធម្មជាតិដូចជា កីឡាផ្សងព្រេង។ល។ ទី ២-ព្រឹត្តិការណ៍កីឡា ដែលមានការរៀបចំដូចជា Olympic ASIAN Games Sea Games World Cup និងព្រឹត្តិការណ៍កីឡាប្រពៃណី។ល។ គីឡាទាំងពីរទម្រង់នេះ គឺ សុទ្ធតែមានការចូលរួមពីប្រភេទអ្នកចូលរួមទាំងសកម្មកីឡាករ និង អកម្ម (fans) ហើយ សុទ្ធតែនាំមកនូវចំណូលជូនជាតិយ៉ាងច្រើន និងរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយពីវប្បធម៌ ម្ហូបអាហាររបស់ប្រជាជាតិនិមួយៗ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ពិតជាត្រូវការ  ការស្នាក់នៅ ហូបចុក និងសេវាទេចរណ៍ផ្សេងៗទៀតជាច្រើនហើយព្រឹត្តិការណ៍កីឡាទេសចរណ៍គឺជាកត្តា បង្កើតនូវកិត្តិនាមដល់ប្រទេសជាតិជាម្ចាស់ផ្ទះ៕

15380853_1182431201851690_5420478554529929619_n15380811_1182431198518357_865900856098717228_n15327228_1182431175185026_730407867328157762_n

ចែករំលែក

បញ្ចេញយោបល់