នៅថ្ងៃស្អែកនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងនាំយកថវិកាសង្រ្គោះបឋមរបស់សម្តេចតេជោ ជូនជនរងគ្រោះថ្នាក់ការងារ (ដាច់ដៃ)

ថ្ងៃសៅរ៍ ទី ៣ ធ្នូ ២០១៦​
220

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា លោកនឹងចាត់តាំងលោក ឡាំ ប្រុស ទីប្រឹក្សាការងារ និងលោក ជា លីសែ ជំនួយការ សហការជាមួយបុគ្គលិកនៃមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុង Cheonan 041 នាំយកថវិកាសង្រ្គោះបឋមរបស់សម្ដេចតេជោ និងថវិការបស់មូលនិធិពលកររបស់ស្ថានទូតមកប្រគល់ជូនជនរងគ្រោះឈ្មោះ ញៀន សុខរិទ្ធី នៅមន្ទីរពេទ្យ Dankook នៃទីក្រុង Cheonan នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។

ស្ថានទូតកម្ពុជានឹងធ្វើការប្រឹក្សាយោបល់ផ្នែកច្បាប់ការងារក្នុងការទាមទារធានារ៉ាប់រងជូនគាត់ផងដែរ។

បច្ចុប្បន្ននេះជនរងគ្រោះឈ្មោះ ញៀន សុខរិទ្ធី បាន និងកំពុងសម្រាកនៅមន្ទីរពេទ្យ Dankook ទីក្រុង Cheon An (041) បន្ទាប់ពីចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ ។ លោក ញៀន សុខរិទ្ធី ជាពលករបម្រើការងារផ្នែកឧស្សាហកម្មនៅតំបន់ Cheon An ហើយគាត់មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ មូលហេតុដែលគ្រោះថ្នាក់គឺបណ្ដាលមកពីរអិលដួល ហើយច្រត់ដៃទៅនឹងម៉ាស៊ីនផលិតប្លាស្ទីក៕

photo_2016-12-03_18-02-25 photo_2016-12-03_18-02-38 photo_2016-12-03_18-02-43 photo_2016-12-03_18-02-46

ចែករំលែក

បញ្ចេញយោបល់