ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានបន្តការរុកគួនឱ្យមានបញ្ហាក្នុងទីក្រុងវ៉ាស៊ីនតោន និងទីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសអាមេរិក ដែលប្រធានាធិបតីដែលនឹងចាកចេញពីតំណែង Barack Obama មើលទៅហាក់ដូចជាបានចំណាយពេលលើរបៀបវារៈនៃគោលនយោបាយការបរទេសរបស់ខ្លួនដោយស្ថិតក្នុងហានិភ័យនៃភាពបរាជ័យ និងការលុបចោល។ នេះគឺជារឿងដែលគួរឱ្យអាណិត ពីព្រោះតែលោក Obama បានធ្វើរឿងដ៏ត្រឹមត្រូវ។ គាត់បានធ្វើឱ្យពិភពលោកនេះប្រសើរជាងមុន ប៉ុន្តែទីបំផុត វាបានបាត់បង់ក្នុងរយៈពេលដ៏ខ្លី។
លោក Obama នឹងជាប់ឈ្មោះជាប្រវត្តិសាស្រ្តថា ជាប្រធានាធិបតីអាមេរិកដែលផ្តោតលើតំបន់អាស៊ីខ្លាំងបំផុត ដែលពិភពលោកទំនងជាមើលឃើញថា បានសម្របខ្លួនទៅនឹងការរិះគន់ និងក្តីសង្ឃឹមនៃបណ្តាប្រទេសនៅតំបន់អាស៊ី ជាពិសេសក្នុងចំណោមប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគាត់បានចំណាយពេលវេលាដ៏សំខាន់អស់ជាច្រើនឆ្នាំ នៅពេលដែលគាត់មានអំណាច។ មិនអាចមានពេលម្តងទៀតទេ ដូចជាពេលច្រើនឆ្នាំមកហើយ ដែលយើងអាចស្រមៃថា សហរដ្ឋអាមេរិកនឹងផ្តល់ជម្រកខុសច្បាប់ដល់ប្រធានាធិបតីស្បែកខ្មៅ ដោយសារតែសង្គមរើសអើងជាតិសាសន៍ និងបែកខ្ញែកគ្នាជាលក្ខណៈនយោបាយ។ លោក Obama នឹងធ្វើឱ្យខ្លួនឯងក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដែលសកម្មខាងនយោបាយបំផុត ដែលជនជាតិអាមេរិកទំនងជានឹងមើលឃើញនៅក្នុងសម័យទំនើបនេះ។
ប្រធានាធិបតីដែលជាប់ឆ្នោតពីរអាណត្តិជាប់ៗគ្នារូបនេះ បាន
កំពុងតែប្រឈមជាមួយនឹងគោលការណ៍ និងគុណតម្លៃរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នៅក្នុងការប្រកួតផ្តាច់ព្រ័តរបស់បេក្ខភាពចាញ់ឆ្នោតលោកស្រី Hillary Clinton គឺលោក Obama (និងប្រពន្ធរបស់គាត់ លោកស្រី Michelle) បានធ្វើសុន្ទរកថាដ៏មុតមាំក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ ដើម្បីបដិសេធស្ទើរតែទាំងស្រុងនូវជ័យជំនះរបស់លោក Trump ប្រសិនបើគាត់ឈរឈ្មោះសម្រាប់អាណត្តិទីបីនោះ។ ខណៈដែលលោក Obama ត្រូវបានគេរាយការណ៍ថា គ្រោងនឹងស្ថិតនៅក្នុងតំបន់មួយនៃទីក្រុងវ៉ាស៊ីនតោន ដែលគាត់នឹងនៅមិនឆ្ងាយពីតំបន់របស់លោក Trump ដែលនៅជាយក្រុង ទាំងនៅឯសេតវិមានក្នុងរដ្ឋធានីរបស់អាមេរិក និងនៅរុក្ខវិថីទី៥ ក្នុងតំបន់ Manhattan នៃបូរី New York ជាទីកន្លែងដែលអាគារ Trump Tower មានទីតាំងស្ថិតនៅទីនោះ។
លោក Obama នឹងបន្តប្រឈមនឹងរបៀបវារៈរបស់លោក Trump សូម្បីតែបន្ទាប់ពីការចូលនិវត្តន៍ពីប្រធានាធិបតី ពីព្រោះអ្នកទាំងពីរប្រកាន់នូវគុណតម្លៃផ្សេងគ្នា និងជាមូលដ្ឋាន គឺមើលឃើញផលប្រយោជន៍របស់អាមេរិកខ្វែងគំនិតគ្នា។ លោក Trump បានបង្ហាញសញ្ញាមួយចំនួននៃសេដ្ឋកិច្ចបែបជាតិនិយម និងគាំឱ្យមានការគិតគូរពីផលប្រយោជន៍សង្គម។
ផ្នែកខាងទំនាក់ទំនងការបរទេស លោក Trump បានបង្កើតនូវរូបភាពនៃភាពឯកោ គឺជារឿងមួយ និងភាពឯកតោភាគី គឺជារឿងមួយទៀត ក្រោមហេតុផលនៃ «ការគិតគូរផលប្រយោជន៍អាមេរិកជាដំបូង» ជាងអ្វីៗទាំងអស់ និង «ការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត» ដូចដែលបានសន្យាកាលពីពេលបោះឆ្នោត។
ចំណុចឈានមុខ និងសំខាន់នៃកេរ្តិ៍ដំណែលរបស់លោក Obama គឺនយោបាយងាកកាន់តំបន់អាស៊ីរបស់់គាត់ ដែលជា «យុទ្ធសាស្រ្តភូមិសាស្រ្ត» គឺមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតំបន់អាស៊ី លើកលែងតែប្រទេសចិន។
អនាគតនៃនយោបាយផ្តោតសំខាន់ទៅលើតំបន់អាស៊ី ក្រោយមកត្រូវបានគេឱ្យឈ្មោះថា «ការធ្វើឱ្យមានតុល្យភាពឡើងវិញ» ដែលឥឡូវនេះមិនមានភាពប្រាកដប្រជាទេ។ សសរស្តម្ភពាណិជ្ជកម្មសេរីនិយមរបស់ខ្លួន ពោលគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP បច្ចុប្បន្ននេះបានឈានមកដល់ការស្លាប់ស្តូកស្តឹងទៅហើយ។ លោក Trump ទំនងជាបោះបង់ចោលនូវនយោបាយផ្តោតសំខាន់ទៅលើតំបន់អាស៊ីទាំងស្រុង ដោយសារតែគាំទ្រទៅលើគោលជំហរសើរើឡើងវិញរបស់អាមេរិក និងអាទិភាពចំនួនដែលផ្អែកទៅលើក្របខណ្ឌទ្វេភាគីបន្ថែមទៀត ជាមួយនឹងការចូលរួមថ្នាក់តំបន់មួយចំនួន ជាជាងក្របខណ្ឌថ្នាក់តំបន់ និងពហុភាគី ដែលបានផ្អែកលើសម្ព័ន្ធមិត្តទ្វេភាគី៕
ប្រភព: Bangkok Post ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦