ចំណុចអ្វីខ្លះដែលត្រូវមើលមុននឹង​ទិញ Laptop

ថ្ងៃសុក្រ ទី ២ ធ្នូ ២០១៦​
201

ការប្រើប្រាស់ Laptop នាពេលបច្ចុប្បន្នរបស់សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការកំពុងមានការពេញនិយមខ្លាំង ហើយតម្លៃទៀតសោតក៏ថោកសមរម្យអាចទទួលយកបាន។ មាននិស្សិតក៏ដូចជាប្រជាពលរដ្ឋមួយចំនួនបានយកថវិកាទៅបោះចោលលើការទិញ Laptop ដោយមិនផ្គាប់តាមការពេញចិត្តរបស់ខ្លួនដោយសារកង្វះខាតចំណេះដឹងផ្នែក IT។

អ្នកទិញមួយចំនួនធំមិនបានផ្ដោតលើគ្រឿងបន្លាស់ថាតើទំហំរបស់វាធំដល់កម្រិតណាទេ ភាគច្រើនសួររករបស់ Brand និងមានការធានា ហើយនិងរូបរាងរបស់វា។ រូបរាងគ្រាន់តែជាសំបកខាងក្រៅ ប៉ុន្ដែនៅពេលទិញយកមកប្រើប្រាស់មិនអាចផ្គាប់ចិត្តខ្លួនឯងបានដោយសារគ្រឿងតូចពិបាកប្រើ។

ទាំងនេះគឺជាចំណុចដែលអ្នកមិនគួរមើលរំលងនៅពេលទិញកុំព្យូទ័រ៖

១. CPU ៖ CPU ជាផ្នែកមួយនៃការជំរុញល្បឿនកុំព្យូទ័រមួយ មានតួនាទីធំក្នុងការដំណើរការកម្មវិធីជាច្រើនទៀត។ សមត្ថភាព CPU បច្ចុប្បន្នរបស់ Laptop មានទំហំខ្ពស់ជាប្រភេទ Core i ឡើងទើបល្អ។ ឧទាហរណ៍ Core i3, Core i5,  ឬ Core i7ជាដើម។ ដូចនេះបើអាចទៅរួច អ្នកគួរជ្រើសយក CPU ប្រភេទ Core i ឡើងទៅ ដោយសារតែប្រព័ន្ធ Windows សព្វថ្ងៃឡើងទៅដល់ Windows 10 ហើយ។

២. Ram ៖ Ram មានតួនាទីសំខាន់ក្នុងការជួយឱ្យកុំព្យូទ័រដំណើរការលឿន ជាពិសេសគឺសម្រាប់ដំណើរ ការកម្មវិធីធំៗមួយចំនួន។ Ram ជាបន្ទះមួយប្រភេទហៅថាអង្គចងចាំបណ្ដោះអាសន្ន សម្រាប់រក្សាទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នក ខណៈពេលដែលវាកំពុងដំណើរការ។ ដូច្នេះគប្បីយើងត្រូវជ្រើសរើស ប្រភេទ Ram ស៊េរីខ្ពស់យ៉ាងហោចណាស់ DDR3 គួបផ្សំជាមួយ ទំហំ Ram អាចចាប់ពី ៤ ជីហ្គាបៃឡើងទៅ។

៣. VGA ៖ VGA គឺជាផ្នែកមួយសម្រាប់ទាញទិន្នន័យមកបង្ហាញលើអេក្រង់ ដែលយើងនិយមហៅថាក្រាហ្វិក។ ជាទូទៅប្រសិនបើអ្នកមិនមែនជាអ្នកគូរប្លង់ ឬរូបភាពទេ គួរជ្រើសរើសទំហំក្រាហ្វិក ១២៨ មេហ្គាបៃបានហើយ ប៉ុន្តែប្រសិនបើអ្នកមានការងារជាអ្នក Design វិញសូមជ្រើសរើសចាប់ពី ១ ជីហ្កាបៃ ទៅ ២ ជីហ្កាបៃ ទើបល្អ។

៤. ថ្ម ៖ ថ្មសំខាន់ណាស់សម្រាប់កុំព្យូទ័រក្នុងការយកទៅកន្លែងណាមួយប្រើប្រាស់។ ជាទូទៅថ្មកុំព្យូទ័រយួរដៃមានគ្រាប់ថ្ម ៦ Cell ដោយក្នុងមួយ Cell មានទំហំ ១ ម៉ឺនមិល្លីអំពែលម៉ោង ដូច្នេះប្រសិនបើចំនួន Cell កាន់តែច្រើនការប្រើប្រាស់ក៏បានយូរតាមនឹងដែរ។

៥. ប័ណ្ឌធានា ៖ ការធានាត្រូវតែមានសម្រាប់កុំព្យូទ័រថ្មី យ៉ាងហោចណាស់ ១ ឆ្នាំឡើងទៅ។ ប៉ុន្ដែសម្រាប់អ្នកទិញកុំព្យូទ័រមួយទឹកជាទូរទៅគេធានាឱ្យ ១ សប្ដាហ៍ ដូច្នេះក្នុងមួយសប្ដាហ៍ត្រូវតេស្ដឱ្យអស់ដៃដើម្បីរកបញ្ហាយកទៅដូរគេភ្លាមៗ៕

1

 

ចែករំលែក

បញ្ចេញយោបល់