លោក ហ៊ុន ម៉ាណែត បន្តដំណើរចុះសួរសុខទុក្ខ អតីតយុទ្ធជនកម្ពុជាមកពី១០ឃុំ ក្នុងខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
120

 

នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជាមកពី១០ឃុំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ៨៥៦នាក់ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅផ្តល់ជូនបងប្អូនទាំង ៨៥៦នាក់ ដោយម្នាក់ៗទទួលបាននូវថវិកាចំនួន ៥ម៉ឺនរៀល និងអង្ករចំនួន ២០គីឡូក្រាម ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន១០លានរៀលដល់សមាគមអតីតយុទ្ធជនស្រុកសង្កែ សម្រាប់បំរើការងារទូទៅក្នុងសមាគមផងដែរ ៕

photo_2016-12-01_01-33-23 photo_2016-12-01_01-33-28 photo_2016-12-01_01-33-32 photo_2016-12-01_01-33-35 photo_2016-12-01_01-33-40

ចែករំលែក

បញ្ចេញយោបល់