អាជ្ញាធរជាតិអប្សរា នឹងកាត់ដើមឈើងាប់ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី ១ ធ្នូ ២០១៦​
106

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងសាធារណជនទាំងអស់ ថា នាយកដ្ឋានគ្រប់គ្រងព្រៃ ឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងធ្វើការកាត់ដើមច័ន្ទគីរីងាប់ ០១ដើម និងកាត់ក្រីមែកត្រាង០១ដើម នៅតាមបណ្តោយផ្លូវក្លោងទ្វារ តាកាវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ថា មូលហេតុនៃការកាត់នោះ គឺដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកឆ្លងកាត់ និងដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដង ផ្លូវវង់ទស្សនា ឱ្យមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។ ការងារនេះ នឹងចាប់ផ្តើមអនុវត្តក្រោយសេចក្តីជូនដំណឹងនេះ បានផ្សព្វផ្សាយជាសាធារណៈមួយសប្តាហ៍៕

photo_2016-12-01_11-30-25

ចែករំលែក

បញ្ចេញយោបល់