តម្លៃប្រេងកើនឡើង ២ ភាគរយ បន្ទាប់ពីការបូមប្រេងរបស់អាមេរិកបានធ្លាក់ចុះ

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
96

តម្លៃប្រេងបានកើនឡើងជាង ២ ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីទិន្នន័យបង្ហាញថា ការបូមប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ និងរបាយការណ៍មួយបាននិយាយថា ផលិតកម្មដែលបានគ្រោងទុកក្នុងតម្លៃ ១,៥ ពាន់ពាន់លានដុល្លារអាមេរិកនោះ គឺវាមិនបានផ្តល់ផលចំណេញទេ បើគិតក្នុងតម្លៃបច្ចុប្បន្ននេះ។

ប្រេងឆៅបានធ្លាក់ថ្លៃពាក់កណ្តាលកាលពីឆ្នាំមុន ខណៈដែលកំណើនផលិតកម្មពិភពលោក កើនឡើង គឺបានធ្វើឱ្យតម្រូវការមានការធ្លាក់ចុះ។ ហើយដោយសារតែតម្លៃប្រេងធ្លាក់ចុះកាន់តែខ្លាំង ទើបបានធ្វើឱ្យប៉ះពាល់ដល់ការបូមប្រេងនាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនបូមប្រេងរបស់អាមេរិកបានកាត់បន្ថយស្ថានីយបូមប្រេងមួយចំនួនដែលកំពុងតែប្រតិបត្តិការក្នុងរយៈពេលបីសប្តាហ៍ជាប់ៗគ្នា។

ធនាគារវិនិយោគ Gold Sachs បាននិយាយនៅក្នុងរបាយការណ៍ថា ទិន្នន័យនៃស្ថានីយបូមប្រេងបានចង្អុលបង្ហាញថា ការធ្លាក់ចុះផលិតកម្មប្រេងរបស់អាមេរិកចាប់ពីចន្លោះត្រីមាសទីពីរ និងត្រីមាសទីបួននៅឆ្នាំនេះ គឺច្រើនជាង ២៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។

លោក Eugen Weiberg ដែលជាប្រធានស្រាវជ្រាវផ្នែកផលិតផលនៃធនាគារពាណិជ្ជបាននិយាយថា ការធ្លាក់ចុះផលិតកម្មរបស់អាមេរិក ទីបំផុតនឹងធ្វើឱ្យតម្លៃប្រេងកើនឡើង៕

ប្រភព: Reuters ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

 

A customer holds a nozzle to fill up his tank in a gasoline station in Nice December 5, 2014. REUTERS/Eric Gaillard
A customer holds a nozzle to fill up his tank in a gasoline station in Nice December 5, 2014. REUTERS/Eric Gaillard
ចែករំលែក

បញ្ចេញយោបល់