កាលពីវេលាម៉ោង ២.០០រសៀល(ម៉ោងនៅទីក្រុង ភ្នំពេញ )ត្រូវនឹងម៉ោង១០.០០ព្រឹក(ម៉ោងនៅទីក្រុង Addis Ababa ប្រទេស អេត្យូពី) ថ្ងៃនេះ អង្គការ UNESCO បានដាក់ បញ្ចូលចាប៉ីដងវែងខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីរបស់ មនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ។ មិនតែប៉ុណ្ណោះ UNEDCO បានផ្ដល់ថវិកាជាង ២៣ម៉ឺនដុល្លារ សម្រាប់សកម្មភាពគាំទ្រ និងការពារបេតិកភណ្ឌចាប៉ីដងវែងខ្មែទៀតផង។
នេះគឺជាជោគជ័យ និងមោទនភាពរបស់កម្ពុជាយើងទាំងអស់គ្នា។ សូមអរគុណលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះដែលបានខិតខំថែរក្សាកេរ្តិ៍មរតកចាប៉ីដងវែងរបស់ប្រទេសយើងអោយនៅគង់វង្ស៕