រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយចំនួន ១ ១២០ ០០០ដុល្លារអាមេរិកបន្ថែមទៀតដល់ អ.វ.ត.ក

ថ្ងៃពុធ ទី ៣០ វិច្ឆិកា ២០១៦​
283

រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់វិភាគទានថ្មីចំនួន ១ ១២០ ០០០ដុល្លារអាមេរិក ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

វិភាគទានថ្មីនេះ បានធ្វើឱ្យជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនមកកាន់ អ.វ.ត.ក (ទាំងភាគីជាតិ និងអន្តរជាតិ) កើនចំនួនដល់ប្រមាណ ៨៥លានដុល្លារអាមេរិកហើយរហូតមកទល់ពេលនេះ ឬស្មើនឹង ៣២% នៃការផ្តល់វិភាគទានសរុបរបស់ក្រុមប្រទេសម្ចាស់ជំនួយ និងធ្វើឱ្យជប៉ុនក្លាយជាប្រទេសផ្តល់ជំនួយធំជាងគេបំផុតរបស់អ.វ.ត.ក។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាល បានសម្តែងការកោតសរសើរ និងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបន្តផ្តល់វិភាគទានហិរញ្ញវត្ថុដ៏មានសារៈសំខាន់នេះ។ លោក បានបញ្ជាក់បន្ថែមទៀតថា ជំនួយហិរញ្ញវត្ថុថ្មីនេះ ពិតជាចាំបាច់សម្រាប់អ.វ.ត.ក ដើម្បីបញ្ចប់អាណត្តិការងាររបស់ខ្លួន ដោយមិនមានការរអាក់រអួលក្នុងកិច្ចដំណើរការនីតិវិធីឡើយ៕
photo_2016-11-30_15-47-29 photo_2016-11-30_15-47-35

ចែករំលែក

បញ្ចេញយោបល់