ព្រះអង្គម្ចាស់ដ៏ខ្ជីខ្ជារបស់ថៃ នឹងក្លាយជាព្រះមហាក្សត្រទី១០

ថ្ងៃពុធ ទី ៣០ វិច្ឆិកា ២០១៦​
123

សភាជាតិថៃបានយាងព្រះអង្គម្ចាស់ស្នងរាជ្យ Maha Vajiralongkorn មកធ្វើជាព្រះមហាក្សត្រថៃ ដោយស្នងរាជ្យពីបិតារបស់ទ្រង់ ដែលបានយាងចូលសុវណ្ណង្គតកាលបីខែមុន។ ព្រះអង្គម្ចាស់ត្រូវបានគេរំពឹងថា នឹងទទួលយកមុខតំណែងនេះ។ សេចក្តីប្រកាសពីការឡើងគ្រងរាជ្យនេះនឹងធ្វើឡើងនៅសប្តាហ៍នេះ ហើយការឡើងគ្រងរាជ្យនឹងប្រព្រឹត្តិទៅនៅឆ្នាំក្រោយ បន្ទាប់ពីអំឡុងពេលកាន់ទុក្ខអតីតព្រះមាហាក្សត្រត្រូវបានបញ្ចប់។

សេចក្តីប្រកាសនេះបានព្យាបាលជម្ងឺឈឺក្បាលរបស់ថៃ ដែលព្រួយបារម្ភថា តើព្រះអង្គម្ចាស់ដែលជានិច្ចកាលរស់នៅក្រៅប្រទេសនោះ នឹងឡើងគ្រងរាជ្យ ឬយ៉ាងណា។ ក៏ប៉ុន្តែ បញ្ហានេះបានបង្កើតឱ្យមានសំណួរផ្សេងទៀតថា តើនរណានឹងក្លាយជាមហេសីរបស់ស្តេចថ្មីនេះ ដោយសារតែទ្រង់បានលែងលះបីលើកមកហើយកន្លងមក។ តើនរណានឹងទំនងជាក្លាយជារាជ្យទាយាទបន្តរបស់ទ្រង់ Vajiralongkorn ហើយថា តើព្រះមហាក្សត្រថ្មីនឹងរស់នៅទីណា ដោយសារតែជាច្រើនឆ្នាំមកនេះ ទ្រង់រស់នៅប្រទេសអាល្លឺម៉ង់។

ទ្រង់បានទទួលឋានៈជា អង្គម្ចាស់ស្នងរាជ្យនៅឆ្នាំ ១៩៧២ ដោយមានបរមងារថា ស្តេច Maha Vajiralongkorn Badinthorn Theppayawarangkool ដែលធម៌ព្រះពុទ្ធមានន័យថា “Vajiralongkorn មានសាច់ឈាមរបស់ព្រះ Indra អធិរាជនៃអស់ទេវតា។” ទ្រង់នឹងក្លាយជាព្រះមហាក្សត្ររជ្ជកាលទី១០ គឺជាព្រះមហាក្សត្រទី១០ នៅក្នុងរាជវង្ស Chakri។

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃលោក Prawit Wongsuwan បានប្រាប់អ្នកសារព័ត៌មានថា “បន្ទាប់ពីនេះ យើងនឹងឈានចូលក្នុងដំណើរការសភា” “យើងនឹងកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះនៅពីរបីថ្ងៃខាងមុខ” ជាមួយនឹងវត្តមានរបស់មហាក្សត្រថ្មី។

ព្រះអង្គម្ចាស់ Vajiralongkorn ព្រះជន ៦៤ ព្រះវស្សា មិនបានចេញនូវសេចក្តីថ្លែងការណ៍ណាមួយនោះទេ កាលពីថ្ងៃអង្គារ៍នេះ ដោយទ្រង់នៅតែរក្សាភាពស្ងប់ស្ងាត់ចាប់តាំងពីបិតារបស់ទ្រង់បានចូលសុវណ្ណង្គតកាលពីខែតុលាមក។ កាលពីខែមុន ព្រះអង្គម្ចាស់បានស្នើឱ្យសមាជិកសភាកុំប្រញាប់ប្រញាល់ចាត់វិធានការលើរឿងស្នងរាជ្យនេះ ដោយទ្រង់សុំពេលវេលាដើម្បីកាន់ទុក្ខបិតារបស់ទ្រង់។ សំណើនេះមិនបានប្រកាសដោយព្រះអង្គម្ចាស់ផ្ទាល់ទេ ក៏ប៉ុន្តែ ប្រកាសដោយនាយករដ្ឋមន្រ្តីលោក Prayuth Chan-ocha។ លោក Prem Tinsulanonda ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ត្រូវបានក្លាយជាប្រមុខរដ្ឋ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងរដ្ឋសភាកាលពីថ្ងៃអង្គារ៍នេះ ប្រធានសភាលោក Pornpetch Wichitcholchai បាននិយាយថា “ឈរលើឱកាសនេះ ខ្ញុំសូមស្នើឱ្យសមាជិកសភាទាំងអស់ក្រោកឈរ និងគាំទ្រដល់ព្រះមហាក្សត្រថ្មី។” ជាការឆ្លើយតប សហសេវិនរបស់គាត់បានងើបឡើង និងនិយាយថា “សូមឱ្យព្រះមហាក្សត្រមានជន្មាយុយឺនយូរ។”

អ្នកវិភាគមួយរូបនៅទីក្រុងបាងកក ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ព្រះមហាក្សត្រគឺជាមូលដ្ឋាននៃស្ថាប័ត្យកម្មនយោបាយដ៏សំខាន់ ដែលក្រុមវរជនស្ថិតក្នុងចំណោមមនុស្សដែលដឹកនាំប្រទេស។

អ្នកខ្លះទៀតបានលើកឡើងថា ព្រះអង្គម្ចាស់ស្នងរាជ្យ គឺជាសញ្ញាសួរមួយនៅក្នុងក្រុមវរជននិយម។ ខណៈដែលអតីតព្រះមហាក្សត្រ Bhumibol ត្រូវបានគោរពស្រឡាញ់ពីប្រជារាស្ត្រនោះ ព្រះអង្គម្ចាស់ Vajiralongkorn ត្រូវបានគេមើលឃើញថា ប្រជារាស្រ្តមិនពេញចិត្តនោះទេ គឺឃ្លាតឆ្ងាយពីគ្នាណាស់។ ព្រះអង្គម្ចាស់បានចំណាយពេលវេលាក្នុងជីវិតជាច្រើនដើរលេង និងរស់នៅបរទេស។

អ្នកវិភាគនៅទីក្រុងបាងកកបាននិយាយថា ព្រះអង្គម្ចាស់ Vajiralongkorn បានទទួលរាជបល្ល័ង្កពីបិតារបស់ទ្រង់ តែមិនបានទទួលកេរ្តិ៍ឈ្មោះ និងអំណាចរបស់ពីបិតាឡើយ”។ “បិតារបស់ទ្រង់បានរៀបចំខ្សែជីវិតប្រកបដោយភាពស្មោះត្រង់ និងល្អឥតខ្ចោះ ដែលកត្តានេះគឺជាមូលដ្ឋាននៃអំណាច និងភាពស្របច្បាប់របស់ព្រះអង្គ។ ផ្ទុយទៅវិញ ជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គម្ចាស់ដែលជារាជ្យបុត្រ គឺមានភាពច្របូកច្របល់ និងខ្ចីខ្ជា”៕
untitled

ប្រភព : Daily Beast ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

ចែករំលែក

បញ្ចេញយោបល់