លោក សៀង ណាំ៖ សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ

ថ្ងៃចន្ទ ទី ២ កក្កដា ២០១៨​
56

សៀមរាប៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសូទ្រនិគម និងជាអភិបាលស្រុក បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោក ប៊ូ ផាន់សារី ប្រធានក្រុមការងារចុះជួយស្រុកសូទ្រនិគម ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនេះ និងមានការចូលរួម ពីលោក ងៅ សាខន លោក វ៉ាន់ វិសាល សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីនៃរដ្ឋបាលខេត្តស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពនានាជុំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស្រុក យុវជនឃុំ បងប្អូនជាអាជីវករយ៉ាងច្រើនកុះករ នៅវិទ្យាល័យដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាលនេះ លោកតំណាងរាស្រ្ត បានមានប្រសាស៍ថា រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា តែងតែខ្វល់ខ្វាយណាស់ពីសុខទុក្ខរបស់បងប្អូន និងតែងតែជួយបងប្អូនជាប់ជានិច្ច មិនថាកាលៈទេសៈណាក៏ដោយ ដូចជាតម្លើងប្រាក់ខែមន្រ្តីរាជការ អតីតយុទ្ធជន គ្រូបង្រៀន កម្មករនិយោជិក ការពង្រឹងសេវាសាធារណះ និងសុខមាលភាពសាធារណះជាដើម។ ម្យ៉ាងទៀត សិស្សានុសិស្សគួររៀនជំនាញដូចជា ស្ថាបត្យកម្ម វិស្វករសំណង់ស៊ីវិល អគ្គិសនីជាដើម ដោយហេតុថាប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះជំនាញទាំងអស់នេះត្រូវការចាំបាច់ខ្លាំងណាស់។

យើងទាំងអស់គ្នា សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ចុងបញ្ចប់នៃពិធី លោកអ្នកតំណាងរាស្ត្រ បានរៀបចំអាហារសាមគ្គីបរិភោគរួមគ្នា និងចែកជូនសារ៉ុងម្នាក់មួយ ថវិកា១ម៉ឺនរៀល ជូនអ្នកចូលរួមទុកជាអនុស្សាវរីយ៍ និងផ្តល់ប្រាក់ឧបត្ថម្ភជូន អ្នកគ្រូមានផ្ទៃពោះ ចំនួន១៦នាក់ក្នុងម្នាក់ទទួលបាន៥០ដុល្លារ៕

ចែករំលែក

បញ្ចេញយោបល់