សត្រូវពិតប្រាកដ​សម្រាប់​លោក Trump គឺជារឿងផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម​ ​ មិនមែនជារឿងប្រតិបត្តិការសេដ្ឋកិច្ច ​និងនយោបាយការបរទេសសកលនោះទេ

ថ្ងៃពុធ ទី ៣០ វិច្ឆិកា ២០១៦​
300

កាលពីក្នុងយុគ្គសម័យរបស់ Adam Smith ប្រទេសនេះគាំទ្រក្រុមហ៊ុននីមួយៗតាមរយៈ បទបញ្ញត្តិ ការប្រមូលពន្ធ ការទំនុកបំរុង និងក៏ដូចជាការផ្តល់អាជ្ញាបណ្ណផ្សេងៗ។

trum01

សម្រាប់ពួកយើង ដែលមិនមែនជាជនជាតិអាមេរិកនោះ ពេលខ្លះ ជាការពិបាកយល់ពីជំហររបស់ លោក Donald Trump ដោយសារតែគាត់និយាយ និងសរសេរនូវអ្វីដែលលោក Bertrand Russell សេត្តវិទូជនជាតិអង់គ្លេសបានហៅថា ការផ្គុំក្រុមតូចៗនៃរូបភាពដែលត្រូវតែដាក់បញ្ចូលគ្នាដើម្បីបង្កើតចេញរូបភាពមួយដ៏មានអត្ថន័យ។

សម្រាប់ខ្ញុំ ដែលជាសេដ្ឋកិច្ចវិទូមកពីអាមេរិកខាងត្បូងវិញនោះ ដែលធ្វើការនៅជុំវិញពិភពលោកបង្កើតឱ្យមាននូវមូលធននិយម ដែលកាន់តែមានការចូលរួមបន្ថែមទៀត និងព្យាយាមដើម្បីសម្របសម្រួលទៅនឹងបច្ចេកវិទ្យាសម្រាប់គោលបំណងនោះ ជារូបភាពមួយ ដែលលោក Trump ហាក់ដូចជាការគូរូបគំនូរមួយ ដែលប្រជាជនអាមេរិក និងសេដ្ឋកិច្ចអាមេរិកត្រូវបានរាំងខ្ទប់ នៅក្នុងរដ្ឋាភិបាលពុករលួយមួយ ដែលចាត់ចែងការងារមានកំហុសឆ្គង ទាំងផ្នែកអន្តោប្រវេសន៍ និងភាវូបនីយកម្ម ខណៈដែលបរាជ័យក្នុងការរាំងខ្ទប់អំពើភេវរកម្ម។ ទាំងអស់នេះគឺជាបញ្ហាដែលយើងជាអ្នកនៅខាងក្រៅនៃទ្វីបអាមេរិកខាងជើង និងអឺរ៉ុបខាងលិច ដែលមានចំនួនប្រជាជន ៩០ភាគរយនៃប្រជាជនពិភពលោកក៏បានជួបប្រទះផងដែរ។

យើងទាំងអស់គ្នាមានការចាប់អារម្មណ៍ នៅក្នុងការកែសម្រួលឡើងវិញ នៃការខិតខំប្រឹងប្រែងដ៏លំបាកស្មុគស្មាញនៃសកលភាវូបនីយកម្ម ចាប់តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ ហើយយើងក៏បានធ្វើឱ្យស្ថានភាពនេះកើតមានឡើងទៅរួច សម្រាប់ប្រជាជនទូទាំងពិភពលោកដើម្បីឱ្យមានការយល់ដឹងអំពីផលប្រយោជន៍តាមរយៈទីផ្សារសេរីនេះ។ នៅពេលដែលមានការទទួលស្គាល់ ការតែងតាំង មកពីគណបក្សសាធារណរដ្ឋ សម្រាប់បេក្ខភាពជាប្រធានាធិបតី លោក Trump និយាយថា «ការដែលគិតពីផលប្រយោជន៍អាមេរិក គឺជាជំនឿរបស់យើង ហើយមិនមែនប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយការបរទេសសកលនោះទេ»។ ប្រហែលជាគាត់មិនបានដឹងថា អ្នកនៅខាងក្រៅអាមេរិកប្រឈមបញ្ហាប្រហាក់ប្រហែលគ្នានេះដែរ។ ស្ថានភាពនោះហើយដែលគាត់ទម្លាក់កំហុសទៅលើគូប្រកួតប្រជែងសេដ្ឋកិច្ចអាមេរិក ចំពោះភាពប្រឈមជាច្រើនដែលជាហេតុធ្វើឱ្យអាមេរិក បោះបង់ចោលនូវភាពជាអ្នកដឹកនាំសកល។

ក៏ប៉ុន្តែ បើសិនអាមេរិកងាកចេញពីពិភពលោកនោះ មេដឹកនាំផ្សេងទៀត នឹងងើបមុខឡើង។ប្រធានាធិបតីចិន លោក Xi Jingping កាន់តែសប្បាយចិត្តបន្ថែមទៀត ដើម្បីប្រាប់អ្នកចូលរួមនៅឯកិច្ចប្រជុំសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកនៅក្នុងទីក្រុងកំណើតរបស់ខ្ញុំ ទីក្រុង Lima ប្រទេស Peru នៅខែនេះថា ប្រទេសរបស់គាត់នឹងគាំទ្រអ្នកទាំងឡាយណា ដែលចង់រក្សាឱ្យមានការបើកចំហទីផ្សារពិភពលោក។ គណៈប្រតិភូមកពីជុំវិញពិភពលោក ក្រោកឈរ ហើយសាទររឿងនេះ។

ដូចដែលខ្ញុំបានដាក់បញ្ចូលជាមួយនឹងទស្សនៈរបស់លោក Trump ស្តីពីការដាក់បញ្ចូលក្រុម ចម្រុះពណ៌ផ្សេងៗពីគ្នានោះ ខ្ញុំបានដឹងថា សត្រូវពិតប្រាកដរបស់គាត់នោះគឺមិនមែនប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយការបរទេសសកលនោះទេ ប៉ុន្តែវាគឺជាផលប្រយោជន៍ផ្នែកពាណិជ្ជកម្មទៅវិញ។ តំណាក់កាលដំបូងនៃមូលធននិយមបានកើតមានឡើងនៅអឺរ៉ុបពីសតវត្ស ១៦ ដល់១៨ ដែលត្រូវបានគេស្គាល់ថាជា សំឡាញ់ ឬជាមូលធន ដែលមិនមានការចូលរួម។ លោក Adam Smith និងអ្នកដែលមានទស្សនៈទំនើបកម្មដទៃទៀត បានចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាល ដែលគិតតែចំណេញផលប្រយោជន៍ពាណិជ្ជកម្ម តាមរយៈការអនុគ្រោះដល់អ្នកផលិត និងអតិថិជនដែលជាវរៈជននូវសិទ្ធិពិសេសតាមមធ្យោបាយមួយចំនួនដូចជា បទបញ្ញត្តិដ៏ស្មុគស្មាញ ការលុបបំបាត់នូវបន្ទុកផ្សេងៗ ការផ្តល់នូវជំនួយហិរញ្ញបទានដល់ក្រុមហ៊ុនចេញពីភាពខ្សៃធន់ ពន្ធដារ ច្បាប់អនុញ្ញាត្ត និងសន្ធិសញ្ញាទ្វេភាគីនានា ដែលអនុញ្ញាតឱ្យពួកគេឈានទៅរកការទទួលបានទីផ្សារពិភពលោកដែលមានទ្រង់ទ្រាយធំ និងពលកម្មដែលមានតម្លៃទាប។

ពីមួយពេលទៅមួយពេល ជំនឿនៅក្នុងផលប្រយោជន៍ដែលកើតចេញពីពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងខ្លាំង។ ក៏ប៉ុន្តែវាបានវិលត្រឡប់មកវិញនៅក្នុងទសវត្សរ៍២១នេះ។ វិធីមួយនោះគឺតាមរយៈការងើបឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏ស្មុគស្មាញ ពិតមែនហើយ គ្មានអ្វីគ្រាន់បើជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ ក៏ប៉ុន្តែវាពោរពេញទៅដោយ ប្រស្នា និងផ្លូវក្រវិចក្រវៀនស្មុគស្មាញដែលតាមរយៈនោះ ផលប្រយោជន៍ពិសេស មនុស្សម្នាក់ៗព្យាយាមដើម្បីចាប់យកតម្លៃចំណេញ និងរត់ពន្ធតាមរបៀបតម្លៃការងារទាប។

ផែនការ ១០០ ថ្ងៃដំបូងរបស់លោក Trump ដែលចូលកាន់អំណាច គឺដើម្បីធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ដោយអំពាវនាវឱ្យមាននូវការចូលរួមភារកិច្ចពិសេស ដើម្បីបង្ហាញឱ្យឃើញ ក៏ដូចជាការបិទនូវភាពចន្លោះប្រហោង តាមរយៈសិទ្ធិពិសេសត្រូវបានគេផ្តល់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ បើសិនជាធ្វើកិច្ចការនេះឱ្យបានត្រឹមត្រូវនោះវិញ ស្ថានភាពនេះអាចត្រូវបានគេធ្វើឱ្យប្រសើរឡើងនូវផ្នែកពាណិជ្ជកម្ម ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែសម្បើម សម្រាប់មហាជនដ៏ធំធេង។

សព្វថ្ងៃនៅតាមបណ្តាប្រទេសកំពុងតែអភិវឌ្ឍមួយចំនួន កិច្ចព្រមព្រៀងពាណិជ្ជកម្មដូចគ្នានេះ ជានិច្ចជាកាលទទួលរងភាពប្រឈម មិនមែនដោយសារតែរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ ប៉ុន្តែដោយសារតែប្រជាជនដែលត្រូវបានគេដកចេញពីអភ័យឯកសិទ្ធិរបស់ពួកគេ។ ហេតុអ្វីបានជារឿងនេះក្លាយជាមានសារៈសំខាន់នៅពេលនេះ? ដោយសារតែការដួលរលំរបស់ពួកកុម្មុយនីស្ត កាលពី ២៧ឆ្នាំកន្លងមកនេះ។ ប្រជាជនសាមញ្ញ រំពឹងទុកថា ត្រូវបានទទួលបានផលប្រយោជន៍ដោយត្រង់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានា ក៏ប៉ុន្តែភាគច្រើនទទួលបានត្រឹមតែបែបនៃការលួងចិត្ត ដែលផលចំណេញពាណិជ្ជកម្មបានផ្តល់ឱ្យពួកគេ។

អ្វីដែលពួកគេមិនបានទទួលនោះ គឺសិទ្ធិ ដើម្បីបង្កើតក្រុមហ៊ុនផ្សេងៗ ដែលអាចជួលមនុស្សឆ្លាតៗ និងបង្កើតធុរកិច្ច តាមរបៀបជាឋាណានុក្រម ខាងក្រៅក្រុមគ្រួសាររបស់ខ្លួន ឬតាមលំដាប់លំដោយនៃក្រុមសហគមន៍ណាមួយនោះ និងសិទ្ធិដើម្បីកាត់បន្ថយហានិភ័យបំណុលដែលមានកំណត់។ ពួកគេមិនបានទទួលនូវទ្រព្យសម្បត្តិ និងកម្មសិទ្ធិបញ្ញា ដើម្បីធ្វើការចែកចាយនិងការពារទ្រព្យសម្បត្តិរបស់ពួកគេទេ និងបានសន្យាជាមួយនឹងការបង្កើនមូលនិធិ និងឥណទាន។ ហើយពួកគេក៏មិនបានទទួលនូវការបញ្ជាក់លិខិតស្នាមផ្លាស់ប្តូរ ជាមួយនឹងបូកបញ្ចូលសិទ្ធិទាំងអស់នេះ ដើម្បីបង្កើតតម្លៃចំណេញ ដើម្បីទទួលបាន រក្សាទុក និងផ្ទេរឱ្យទៅជាសាច់ប្រាក់ដែរ។ ឥឡូវនេះ ពួកគេភាសខ្លួនទៅកាន់អាមេរិក និងអឺរ៉ុប ដោយជួបជុំកុះករគ្នានៅតាមបណ្តាទីក្រុង ហើយឈានទៅធ្វើកិច្ចការណាមួយនោះដើម្បីសន្សំលុយកាក់ និងជួយទៅដល់ការបង្កើតឱ្យមានអំពើភេវរកម្មថែមទៀតផង។

លោក Jagdish Bhagwati សេដ្ឋវិទូនៅសកលវិទ្យាល័យ Columbia បាននិយាយតវ៉ាថា សន្ធិសញ្ញាទ្វេភាគី ដែលបានផ្តល់ឱ្យដៃគូរបស់ខ្លួននូវសិទ្ធិដែលមិនរាប់បញ្ចូល និងការរើសអើងចំពោះប្រទេសមួយចំនួន ដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះ ហើយក៏បានជំនួសទៅវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីសកល ហើយទទួលបានផលប្រយោជន៍ជាស្វ័យប្រវត្តិដែលបានចែកចាយដោយប្រទេសទាំងអស់នោះ។ លោក Bhagwati បាននិយាយថា ការបង្កើតឱ្យមាននូវបទបញ្ញត្តិដ៏ស្មុគស្មាញ ការងាររបស់មេធាវី និងវរៈជនថ្មីៗត្រូវបានគេបង្កើតឡើងដើម្បីកាត់បន្ថយភាពច្របូលច្របល់នេះ។

នៅប្រទេសបារាំងក្នុងសតវត្សរ៍ទី១៨ មានកម្រងច្បាប់បញ្ញត្តិដ៏ស្មុគស្មាញរាំងស្ទះ ៦ផ្នែកស្តីអំពីពាណិជ្ជកម្មផ្នែកវាយនភណ្ឌ ដែលនាំឱ្យមានការប្រហារជីវិតធុរកិច្ចជន ១៦.០០០នាក់ ដែលមិនអនុវត្តតាមបទបញ្ញត្តិនេះ។ ការធ្វើទារុណកម្មរបស់អឺរ៉ុបទៅលើក្រុមមនុស្ស ដែលមានជំនឿនៅក្នុងការចំណេញពីផលប្រយោជន៍ពាណិជ្ជកម្មកាលពីអតីតកាល គឺជាការរំលឹកដល់ ការងើបបះបោរនៅអារ៉ាប់ ដែលបានកើតឡើងនៅដើមឆ្នាំ ២០១១នៅពេលដែលមានសហគ្រិនប្រហែល១១០នាក់ នៅក្នុងតំបន់នេះ បានដុតខ្លួនឯងជាការតវ៉ាចំពោះការដែលមិនអនុញ្ញាតឱ្យធ្វើធុរកិច្ច។មនុស្សដំបូងនោះគឺលោក Mohamed Bouazizi ដែលជាអ្នកលក់ផ្លែឈើទុយនេស៊ី បានស្លាប់ ហើយគាត់គឺជាអ្នកស្លៀកសំលៀកបំពាក់បែបបច្ចឹមប្រទេសដែលមានខោកៅប៊ូយ អាវយឺត និងអាវកាក់ ដែលមានខ្សែរូត ដែលបានធ្វើការតវ៉ាប្រឆាំងទៅនឹងការដកហូតទ្រព្យសម្បត្តិរបស់ផ្ទាល់ខ្លួន ធ្វើជាកម្មសិទ្ធិរដ្ឋ។

លោក Bouazizi ក៏ដូចជាជនជាតិអាមេរិក បានបោះឆ្នោតឱ្យលោក Trump ។ ហើយពួកគេមិនមែនជាជនរងគ្រោះនៃសកលភាវូបនីយកម្មទេ ប៉ុន្តែជាជនរងគ្រោះនៅក្នុងផលប្រយោជន៍ពាណិជ្ជកម្ម។ សំណួរសួរថា តើរដ្ឋបាលរបស់លោក Trump អាចតម្រូវចិត្ត ចំពោះការប្រមូលផ្តុំក្រុមមនុស្សចម្រុះឱ្យទៅជារូបភាពដ៏ធំមានអត្ថន័យឬទេ ពោលដែលមិនសម្រាប់តែជនជាតិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ៕

ប្រភព : The Wall Street Journal ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦

 

ចែករំលែក

បញ្ចេញយោបល់