ការបោះឆ្នោតរបស់ក្រិក៖ តើអ្វីជាចំណុចនៅក្នុងការបោះឆ្នោតនេះ?

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
223

ល្បែងបោះឆ្នោតរបស់លោក Alexis Tsipras ត្រូវបានស៊ីសងហើយ។ សម្រាប់ការបោះ ឆ្នោតចំនួន ៣ដងនៅក្នុងរយៈពេលមួយឆ្នាំ លោកបានទទួលបានការគាំទ្រពីអ្នកបោះឆ្នោតរបស់ ក្រិក។

ប៉ុន្តែតើវាជាពេលវេលាដ៏មានតម្លៃសម្រាប់ស្ថិរភាពនយោបាយ នៅក្នុងប្រទេសក្រិកនេះឬ? នេះគឺជាចំណុចចំនួន ៥ ដែលយើងបានរៀនពីការបោះឆ្នោតនេះ។

១.ប្រទេសក្រិកនៅតែមានភាពជឿជាក់លើលោក Tsipras ដដែល

ការធ្វើប្រជាមតិកាលពីខែកក្កដា នៅពេលដែលអ្នកបោះឆ្នោត ៦១ភាគរយបានគាំទ្រលើការបដិសេធមិនចូលរួមក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូរបស់មេដឹកនាំគណបក្ស Syriza នោះ ប្រហែល វាកាន់តែគ្មានប្រយោជន៍ជាងការបោះឆ្នោតកាលពីខែកញ្ញាទៅទៀត ខណៈដែលទាំងអស់នេះ បានប្រាប់យើងថា ប្រជាជនក្រិកភាគច្រើនគាំទ្រការដោះស្រាយចំពោះកិច្ចពិភាក្សាបំណុលរបស់ក្រិក។

ការបោះឆ្នោតចុងក្រោយបំផុត បានបង្ហាញថា បើទោះបីជាមានបញ្ជីកែទម្រង់ដែលត្រូវបានចុះហត្ថលេខាដោយលោក Tsipras ក៏ដោយ ក៏ក្រិកនៅតែចង់ឱ្យគណបក្សឆ្វេងនិយមរបស់គាត់កាន់អំណាចដដែល។ ពួកគេជឿជាក់ចំពោះលោកក្នុងការដោះស្រាយវិបត្តិបំណុល ដែលលោកបានសន្យា។

២.លោក Tsipras បានសង្គ្រោះការបះបោររបស់គណបក្សឆ្វេងនិយមរបស់គាត់

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនរបស់លោក Tsipras ដែលអំពាវនាវឱ្យមាន ការបោះឆ្នោតច្រើនដងនោះគឺថា លោកបានបាត់បង់សំឡេងភាគច្រើនរបស់គាត់នៅក្នុងសភា ហើយកិត្តិនាមជាមួយនឹងគណបក្សឆ្វេងនិយមរបស់គាត់បានខូចខាត។

សមាជិសភាជាច្រើនរបស់គាត់បានបដិសេធ ចំពោះការគាំទ្រឱ្យមានប្រាក់សង្គ្រោះនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូជាលើកទី៣របស់ក្រិក ហើយ ២៥ នាក់ក្នុងចំណោមអ្នកប្រឆាំងនៅក្នុងគណបក្សរបស់គាត់បានបោះបង់ចោលគណបក្សនេះ ដើម្បីបង្កើតក្រុមធំបំផុតទី៣នៅក្នុងសភាដែលមានឈ្មោះថា  Popular Unity។

ក្នុង ២៥នាក់នោះមាន រដ្ឋមន្ត្រីដូចជា Panagiotis Lafazanis និងប្រធានសភាដ៏មានឥទ្ធិពលលោក Zoe Kostantopoulou។

បើទោះបីជាសមាជិកសភាជាច្រើននាក់នៅក្នុងគណបក្សរបស់គាត់ មិនសប្បាយចិត្តនឹងប្រាក់សង្គ្រោះនេះក៏ដោយ លោក Alexis Tsipras បានដកខ្លួនពីក្រុមប្រឆាំងដ៏ខ្លាំងបំផុតហើយបានជំរុញឱ្យគណបក្សឆ្វេងនិយមរបស់គាត់ទៅកាន់ភាពកណ្តាលវិញ។

៣.គណបក្សស្តាំនិយមនៅតែស្ថិតក្នុងការប្រកួតប្រជែងដដែល

ជាមួយនឹងសំឡេងបោះឆ្នោត ៧ភាគរយ និងមានសមាជិកសភា ១៨នាក់នៅក្នុងសភាថ្មីនោះគណបក្សGolden Dawn គឺជាកំលាំងធំបំផុតទី៣នៅក្នុងនយោបាយរបស់ក្រិក បន្ទាប់ពីគណបក្ស Syriza និងគណបក្សNew Democracy។

ពួកគេបានបង្កើនការចែករំលែកការបោះឆ្នោតរបស់ពួកគេចាប់ពីខែមករាមក បើទោះបីជាមេដឹកនាំរបស់គណបក្ស Golden Dawn របស់ពួកគេស្ថិតក្នុងការកាត់ក្តីក៏ដោយ។

លោក Nikos Michaloliakos មេដឹកនាំរបស់គណបក្សបានមានប្រសាសន៍ថា លទ្ធផលរបស់គណបក្សGolden Dawn គឺមានសារៈសំខាន់ ដោយសារតែប្រព័ន្ធគ្រប់គ្រងទាំងមូលប្រឆាំងនឹងយើង។

អ្នគគាំទ្រគណបក្សស្តាំនិយមគឺត្រូវបានមើលឃើញភាគច្រើន នៅក្នុងចំណោមអ្នក ដែលត្រូវរងការប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ចរបស់ក្រិក។ អ្នកអត់ការងារធ្វើជាង ១៦ភាគរយបានគាំទ្រគណបក្សGolden Dawn។

៤.ប្រជាជនក្រិកមានភាពធុញទ្រាន់នឹងការបោះឆ្នោត

ចំនួនអ្នកទៅបោះឆ្នោតបានធ្លាក់ចុះក្រោម ៥៧ ភាគរយ ពោលទាបជាងអ្នកទៅបោះឆ្នោតដែលមាន ៦៣ភាគរយនៅក្នុងការធ្វើប្រជាមតិកាលពីខែកក្កដា និងកាលពីខែមករា។ ការិយាល័យបោះឆ្នោតមួយនៅក្នុងទីក្រុង Athen បានរាយការណ៍ថា មានតែអ្នកបោះឆ្នោត ២៥នាក់ តែប៉ុណ្ណោះអំឡុងពេល ៣ម៉ោង។

៥.នៅក្នុងកោះជាច្រើន ការបោះឆ្នោត ត្រូវបានគ្របដណ្តប់ដោយវិបត្តិអន្តោប្រវេសន៍

ចំនួនអ្នកបោះឆ្នោតកាន់តែទាបនៅក្នុងកោះប៉ែកខាងកើតជិតឆ្នេរ Turkish កន្លែងដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការហូរចូលនៃចំណាកស្រុក។ អ្នកបោះឆ្នោតតែ ៤៣ ភាគរយប៉ុណ្ណោះបានទៅបោះឆ្នោតនៅតំបន់ Lesbos កន្លែងដែលគេមើលឃើញថាមានចំណាកស្រុកចំនួន ៥០០.០០០នាក់បានមកដល់កាលពីខែមុននោះ។

សម្រាប់ប្រជាជនក្រិកជាច្រើន ដែលបានមើលឃើញឆ្នេររបស់ពួកគេបានក្លាយជាកន្លែងឆ្លងកាត់របស់ប្រជាជន ៣០០,០០០ នាក់ ដែលព្យាយាមឈានទៅកាន់តំបន់អឺរ៉ុបខាងជើងនោះ បានគិតថា ការបោះឆ្នោតគឺក្លាយជាវិបត្តិទី២ នៅចំពោះមុខរបស់ពួកគេ៕

ប្រភព : The Diplomat ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

ចែករំលែក

បញ្ចេញយោបល់