សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហោះនូវសារអំពីលទ្ធផលនៃបដិវត្តន៍ពណ៌ដែលបង្កសង្រ្គាម អំពើភេរវកម្ម និងវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ អមជាមួយវីដេអូឃ្លីបដែលមានរយៈពេលជាង១០នាទី បានទទួលនូវការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋកម្ពុជាក្នុង និងក្រៅប្រទេស។ សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងប្រទេសទូទាំងពិភពលោក ត្រូវការសុខសន្តិភាព ដើម្បីមានឱកាសពេញលេញក្នុងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយនិរន្តរភាព។
ម្ចាស់គណនីហ្វេសប៊ុក Rotha Pochentong បានសរសេរថា សុខសន្តិភាពគឺវាសំខាន់ជាងអ្វីៗទាំងអស់ ខ្ញុំសូមអោយកូនខ្មែរគ្រប់ៗរូបគិតអោយបានត្រឹមត្រូវទាំងអស់គ្នា។ ម្ចាស់គណនីឈ្មោះ Sokean Kouy Teaching Method សរសេរថា គាំទ្រប្រសាសន៍របស់សម្តេច១០០℅។ខ្ញុំបានសិក្សារៀនសូត្រចេះដឹងនិងបានជួបជុំគ្រួសារក៏ដោយសារ នយោបាយសន្តិភាពរបស់សម្តេច និងការទប់ស្កាត់បដិវត្តពណ៌កុំឱ្យកើតនៅកម្ពុជាសារជាថ្មី។ Saly Soeun ថា លើលោកគេមិនរិះគន់ ដោយសារអាមេរិកជាយក្ស សម្ដេច លោក រិះគន់ គឺត្រឹមត្រូវព្រោះ ជាតិសាសន៍ណា ក៏ដឹងថា អាមេរិកជាមេក្លោង បដិវត្តពណ៌ ប្រទេសដែលមានសង្គ្រាមគឺមានមុខ អាមេរិក ទាំងអស់។ Hong Ly ថា ប្រជាពលរដ្ឋខ្មែរ ពិតជាមិនចង់ឃើញស្ថានភាពដូចនៅប្រទេសស៊ីរី ប្រទេសលីបង់ និងបណ្ដាប្រទេសមួយចំនួន ដែលបណ្ដាលមកពីបដិវត្តន៍ពណ៌បង្កសង្រ្គាម អំពើភេរវកម្ម និងវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ ។ ពេលនេះ ម៉ោងនេះកម្ពុជា មានសន្ដិភាពពេញលេញហើយ និងប្រឆាំងដាច់ខាតរាល់ឧបាយកលណាមួយដែលចង់នាំកម្ពុជាធ្លាក់ក្នុងស្ថានភាពនោះ។ ប្រជាពលរដ្ឋខ្មែរ ប្ដេជ្ញាការពារព្រះរាជាណាចក្រកម្ពុជា និងគាំទ្រសម្ដេចតេជោ ជារៀងរហូត៕