សម្តេច ហេង សំរិន បានអនុញ្ញាតឲ្យគណៈប្រតិភូសភាអាស៊ី ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម

ថ្ងៃអង្គារ ទី ២៩ វិច្ឆិកា ២០១៦​
101

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសភាអាស៊ី (អេ-ភី-អេ) បានអនុញ្ញាតឲ្យគណៈប្រតិភូសភាអាស៊ី ប្រទេសសមាជិកសង្កេតការណ៍ និងអង្គការជាដៃគូរសភាតំបន់អាស៊ី (អេភីអេ) ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅសណ្ឋាគារនិ ងមជ្ឈមណ្ឌលសន្និសីទ សុខាថ្មី នាខេត្តសៀមរាប។

មានប្រសាសន៍ក្នុងជំនួបនោះ សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិតជារីករាយនិងស្វាគមន៍ដំណើរអញ្ជើញមកដល់ របស់ឯកឧត្តម លោកជំទាវ គណៈប្រតិភូទាំងអស់ ដែលមកចូលរួមមហាសន្និបាតសភាអាស៊ី អេភីអេ លើកទី៩ នាទឹកដី អច្ចរិយៈអង្គរយើងនាពេលនេះ៕

photo_2016-11-29_08-43-26 photo_2016-11-29_08-43-30

ចែករំលែក

បញ្ចេញយោបល់