WSJ/ Reuters: FBI ចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើ ក្រុមហ៊ុន 1MDB មូលនិធិរដ្ឋរបស់ម៉ាឡេស៊ី

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
147

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីប្រភពមិនស្គាល់អត្តសញ្ញាណមួយថា ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក Federal Bureau of Investigation (FBI)បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ពីបទការលាងលុយកខ្វក់នៅក្រុមហ៊ុន 1Malaysia Development Berhad (1MDB) មូលនិធិរដ្ឋរបស់ ប្រទេ ស ម៉ាឡេស៊ីដែលមានបញ្ហា។

សារព័ត៌មានបាននិយាយថា ទំហំនៃការស៊ើបអង្កេតទៅក្នុងការជាប់បំណុលរបស់ក្រុមហ៊ុន (1MDB) នេះគឺមិនច្បាស់ទេ ដែលបានលើកឡើងថា «មនុស្សម្នាក់ដឹងទៅដល់បញ្ហានេះ។

ទាំង FBI និងក្រុមហ៊ុន 1MDB មិនឆ្លើយតបទៅនឹងសំណើសុំការបកស្រាយនេះទេ។

ការស៊ើបអង្កេតរបស់ FBI បានធ្វើសេចក្តីរាយការណ៍យ៉ាងខ្លី បន្ទាប់ពីអតីតសមាជិកនៃគណ បក្សកាន់អំណាចរបស់ម៉ាឡេស៊ីត្រូវបានចាប់ខ្លួន មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលគាត់មានគម្រោងដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស និងជំរុញឱ្យអាជ្ញាធរសហរដ្ឋអាមេរិក ពិនិត្យទៅលើការចោទប្រកាន់ពីបទលាងលុយកខ្វក់នៅក្រុមហ៊ុន 1MDB នេះ។

ក្រុមប្រឹក្សាផ្តល់យោបល់របស់ក្រុមហ៊ុន 1MDB ត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Najib Razak។មូលនិធិនេះបានជាប់ពាក់ព័ន្ធដោយការចម្រូងចម្រាសលើបំណុល ១១ ពាន់លានដុល្លារអាមេរិករបស់ខ្លួន និងត្រូវបានចោទប្រកាន់ពីការគ្រប់គ្រងមិនល្អផ្នែកហិរញ្ញវត្ថុ។

ការស៊ើបអង្កេតរបស់អន្ដរជាតិជាបន្តបន្ទាប់កំពុងដំណើរការ ខណៈពេលដែលរឿងអាស្រូវជុំវិញមូលនិធិនេះបានរីកធំឡើង។

លោក Najib បានប្រឈមនឹងការរិះគន់មិនធ្លាប់មានពីមុនមក នៅក្នុងគណបក្សកាន់អំណាច របស់គាត់ ជាពិសេសអតីតនាយករដ្ឋមន្រ្តីលោក Mahathir Mohamad ដែលបានអំពាវ នាវឱ្យ លោក Najib ចុះចេញពីតំណែង។

ទាំងអ្នកតវ៉ាប្រឆាំង និងគាំទ្ររដ្ឋាភិបាល បានធ្វើការតវ៉ាតាមដងផ្លូវនៅក្នុងសប្តាហ៍ថ្មីៗនេះដោយបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាពនយោបាយ៕

ប្រភព : Reuters ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥

ចែករំលែក

បញ្ចេញយោបល់