នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សួន បវរ អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រណាំងទូក នៅក្រុងប៉ោយប៉ែត ធ្វើឡើងនៅបរិវេណទំនប់អូរខៃដន ដែលរៀបចំដោយរដ្ឋបាលក្រុងប៉ោយប៉ែត។
ក្នុងរយៈ២ថ្ងៃ ពីថ្ងៃទី២៧~២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ មានការចូលរួមទស្សនា កម្សាន្តសប្បាយពីមហាជនយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីប្រណាំងទូកម្តងរួចហើយដែរនៅតាមបណ្តោយស្ទឹងទឹកថ្លា សាកលវិទ្យាល័យមានជ័យប្រកបដោយភាពសប្បាយរីករាយ៕