អភិបាលខេត្តពោធិ៍សាត់​អញ្ជើញសូត្រមន្តថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី

ថ្ងៃសៅរ៍ ទី ១៦ មិថុនា ២០១៨​
53

ពោធិ៍សាត់​៖ លោក ម៉ៅ​ ធនិន អភិបាលខេត្ត និង​ជាប្រធានកិត្តិយស​ សាខា​កាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់​ បានអញ្ជើញចូលរួមជាអធិបតីពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់​៨២ យាងចូល ៨៣ព្រះវស្សា នៅ​សាលប្រជុំសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ នាព្រឹកថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៨៕

ចែករំលែក

បញ្ចេញយោបល់