តើប្រទេសលោកខាងលិចកំពុងស្ថិតក្នុងវិបត្តិ ហើយប្រទេសភាគខាងកើតកំពុងងើបឡើងមែនទេ? ប្រៀប​ធៀបកិច្ច​ប្រជុំ G7 និង​កិច្ច​ប្រជុំ SCO

ថ្ងៃសុក្រ ទី ១៥ មិថុនា ២០១៨​
38

​ខណៈដែលពិភពលោកសម្លឹងមើលឃើញភាពតានតឹងនៃកិច្ចប្រជុំ G7 នៅប្រទេសកាណាដា និងកិច្ចប្រជុំកំពូលរវាងលោក Donald Trump និង​លោក Kim Jong-un នៅប្រទេសសិង្ហបុរីនាថ្ងៃទី១២នោះ នៅប្រទេសចិនវិញ មេដឹកនាំនៃប្រទេសចំនួន៨ ទៀតក៏បានជួបប្រជុំផងដែរ។

​កិច្ចប្រជុំប្រចាំឆ្នាំ SCO (The Shanghai Cooperation Organization) បានវិលទៅកាន់ប្រទេសចិន ជាមួយនឹងការបើកទំព័រថ្មីមួយ។ SCO មិនត្រឹមតែមានការងើបឡើងនោះទេ កិច្ចប្រជុំកំពូលនេះ ទទួលបានសមាជិកថ្មីជាលើកដំបូងគឺឥណ្ឌា និងប៉ាគីស្ថាន ក៏ប៉ុន្តែ សណ្តាប់ធ្នាប់ពិភពលោកហាក់ដូចជាងាកចេញពីប្រទេសលោកខាងលិច មកប្រទេសភាគខាងកើត។ ការបង្វែនេះ មិនមែនជារឿងថ្មីនោះទេ ក៏ប៉ុន្តែ កិច្ចប្រជុំកំពូលទាំងពីរនេះ បានបង្ហាញពីភាពមិនដូចគ្នា គឺក្រុមលោកខាងលិចហាក់ដូចជាកំពុងបែកបាក់ ខណៈដែលក្រុមប្រទេសភាគខាងកើតកំពុងមានការរួបរួមគ្នា។

​Twitter របស់លោក Trump បានបង្ហាញពីភាពមួរម៉ៅឆ្ពោះទៅកាន់ដំណើរការនៃកិច្ចប្រជុំនៅប្រទេសសិង្ហបុរី ដោយគាត់បានបង្ហាញពីភាពខឹងសម្បារទៅកាន់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ហើយបាននិយាយថា គាត់នឹងណែនាំអ្នកតំណាងរបស់អាមេរិកមិនឱ្យគាំទ្រសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំ G7 ដែលកត្តាបង្ហាញពីភាពបែកបាក់រវាងលោក Trump និងមេដឹកនាំប្រទេសលោកខាងលិច។

​មួយផ្សេងទៀត កិច្ចប្រជុំ SCO គឺមានលក្ខណៈក្មេងខ្ចី និងហាក់ដូចជាពុំសូវមានប្រសិទ្ធភាព។ កិច្ចប្រជុំ Shanghai ៥ ដែលរួមមាន (ចិន រុស្ស៊ី Kazakhstan, Kyrgyzstan និង Tajikistan) បានកើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយគោលបំណងបង្កើតដោះសា្រយជម្លោះព្រំដែនរវាងចិន និងប្រទេសជិតខាងរបស់អតីតសហភាពសូវៀតនោះ ក្រុមប្រទេសទាំងនេះក៏បានស្វាគមន៍ Uzbekistan នៅឆ្នាំ ២០០១​ ហើយក៏បានក្លាយជា SCO។ អ្វីដែលគេហៅថា ព្រលឹង Shanghai នៃ ”ការជឿងទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក គុណភាព គោរពអរិយធម៌ចម្រុះ និងបន្តការចែករំលែកការអភិវឌ្ឍ” បានបង្កើតអង្គការថ្មីមួយឡើង ដែលពង្រីកការទទួលខុសត្រូវកាន់តែខ្លាំងចេញពីបញ្ហាសេដ្ឋកិច្ច ទៅកាន់វប្បធម៌។

​បែបបទកាទូតដែលគ្មានរបៀបរបស់លោក Trump ហាក់ដូចជាបែបបទអ្នកផ្តាច់ការ ដែលគំនិតលើកឡើងនេះ បង្កឱ្យមានការបកស្រាយថា ដោយសារ សម្ព័ន្ធមិត្តអាមេរិកបានទាញយកផលប្រយោជន៍ពីអាមេរិកខាងផ្នែកពាណិជ្ជកម្ម ដែលជាកត្តាជំរុញឱ្យមានភាពតានតឹងទ្វេភាគីនៅក្នុងកិច្ចប្រជុំ G7។

​នៅក្នុងការច្រានចោលសេចក្តីថ្លែងការណ៍របស់ G7 លោក Trump មិនបានគាំទ្រសេចក្តីថ្លែងការណ៍មួយ ដែល​មានលក្ខណៈរក្សាសណ្តាប់ធ្នាប់លោកខាងលិចទេ ដោយនិយាយថា “យើងជាមេដឹកនាំ G7 ត្រូវចូលរួមទាំងអស់គ្នានៅ Quebec នៅថ្ងៃទី៨-៩ ឆ្នាំ២០១៨ ជាមួយនឹងគុណតម្លៃនៃសេរីភាព ប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់អន្តរជាតិរួម”។ សេចក្តីថ្លែងការណ៍នេះបានបង្កប់នូវអ្វីដែលគាត់ចង់លើកឡើងថា ច្បាប់យុត្តិធម៌ ពាណិជ្ជកម្មយុត្តិធម៌ គុណភាព និងការទទួលខុសត្រូវរួម។

​មេដឹកនាំអាមេរិក ដែលដើរចេញពីសេចក្តីថ្លែងការណ៍រួមនេះ គឺជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ប្រសិនបើប្រធានាធិបតីអាមេរិក មិនមែនជាលោក Trump។

​សេចក្តីប្រកាសចុងក្រោយនៃកិច្ចប្រជុំកំពូល SCO ដែលសង្កត់ធ្ងន់លើការ “ការណែសម្រួលឡើងវិញនៃទិដ្ឋ​ភាពភូមិសាស្រ្តនយោបាយ និងការផ្លាស់ប្តូរឆ្ពោះទៅរកពហុប៉ូលពិភពលោកមួយ។ សេចក្តីថ្លែងការណ៍នេះ គឺជាការបញ្ចូលគ្នានៃតួនាទីរួម ដែលមានកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រឆាំងភេរវកម្ម។​

​ទាំងលោក Xi និងលោក Putin បានបន្ទរនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដោយលោក Putin សង្ខេបសេចក្តីប្រកាស ហើយលោក Xi បញ្ជាក់ពីបំណងប្រាថ្នារបស់ SCO។

កិច្ចប្រជុំ G7  របស់ប្រទេសលោកខាងលិចអាចធ្លាក់ចុះខ្សោយ ក៏ប៉ុន្តែ SCO មិនមែនបង្កើតឡើងដោយសារការធ្លាក់ចុះនៃ G7 នេះទេ។ កិច្ចប្រជុំកំពូលទាំងពីរនេះ បានកើតឡើងស្របពេលជាមួយគ្នា ដែលងាយស្រួលក្នុងការធ្វើការប្រៀបធៀប។ ច្បាស់ណាស់ យើងមានអារម្មណ៍ថា សណ្តាប់ធ្នាប់លោកខាងលិចកំពុងបែកបាក់ ហើយ​សណ្តាប់ធ្នាប់ប្រទេសភាគខាងកើតកំពុងតែរឹងមាំឡើង។ ក៏ប៉ុន្តែ ខណៈដែលការខ្វែងគំនិតគ្នានៅក្នុងសណ្តាប់ធ្នាប់លោកខាងលិចនោះ ការដកខ្លួនចេញរបស់អាមេរិក កំពុងមានការព្រួយបារម្ភ។ កិច្ចប្រជុំ G7 ប្រ​ហែលជាអាចរង់ចាំរហូតដល់លោក Trump ចប់អាណត្តិ ហើយថា តើ SCO អាចបន្តការងារ ក្រោមស្ថានភាពហិង្សារវាងឥណ្ឌា និងប៉ាគីស្ថាន ឬក៏អនាគតនៃការបែកបាក់ទំនាក់ទំនងរវាងឥណ្ឌា និងចិន៕

ប្រភព៖ The Diplomat ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់