កិច្ច​ប្រ​ជុំ​កំពូល ​អាមេរិក-កូរ៉េ​ខាង​ជើង ​បញ្ចប់​ដោយ​គ្មាន​សមិទ្ធ​ផល​​ជាក់​​ស្តែង​ប៉ុន្តែ​ក៏​​​មិន​​បាន​​ខាត​​ពេល​​វេលា​​នោះ​​ដែរ​

ថ្ងៃព្រហស្បតិ៍ ទី ១៤ មិថុនា ២០១៨​
28

ផ្នែក​មួយ​ដែល​គួរឱ្យ​រំភើប​ចិត្ត​បំផុត​នៃ​កិច្ច​ប្រ​ជុំ​កំពូល​នៅ​សិង្ហ​បូរី​រវាង​ប្រ​ធា​នា​ធិប​តី Donald Trump និង Kim Jong Un បាន​មក​ដល់ មុន​ដំណើរ​ការ​ជា​ផ្លូវ​ការ​បាន​ចាប់​ផ្តើម។

មួយ​យប់មុន​កិច្ច​ប្រ​ជុំ​របស់​គាត់ជា​មួយ​នឹង​មេ​ដឹក​នាំអា​មេ​រិក លោក Kim នៃ​ប្រ​ទេស​កូរ៉េ​ខាង​ជើង​បាន​ដើរ​ចេញ​មក​ក្រៅ​មាត់​ទ្វារដើម្បី​កំសាន្ត​អារម្មណ៍ ហើយ​ថែម​ទាំង​ថត​រូបភាព​នៅ​ឧទ្យាន​ក្បែរឆក​​សមុទ្រ និង​រមណីយដ្ឋាន​ Marina Bay Sands។

 ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ លោក Kim បាន​ធ្វើ​ការ​ដើម្បី​បង្ហាញ​ខ្លួន​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ជា​បុរស​រដ្ឋ​ដ៏​សាមញ្ញដែល​ធ្វើ​រឿង​ធម្មតា ដូច​ជា​ធ្វើ​ដំណើរ​ទៅប្រ​ជុំ​នៅ​ក្រៅ​ប្រ​ទេស និង​មើល​ទៅ​ដូច​ជា​ជាមិន​មែន​ជន​ផ្តាច់​ការ​ដែល​ចង់​ផ្តាច់​ខ្លួន​ចេញ​ពីប្រ​ទេស​ផ្តាច់​ការ។

ដំណើរ​ទស្ស​ន​កិច្ច​របស់​គាត់​ទាំង​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ទស្ស​ទាយ​ទុក​ជា​មុន ហើយ​កិច្ច​ប្រ​ជុំ​កំពូល​លើក​ដំបូង​ដែល​មិន​ធ្លាប់​មានពី​មុន​មក​រវាង​ប្រ​ទេស​ទាំង​ពីរ​បាន​បញ្ចប់​ ដោយ​មានអ្នក​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀងដែល​គេ​ពិពណ៌នាថា​ ជា​​ប្រ​វត្តិ​សាស្រ្ត ប៉ុន្តែ​គ្មាន​អ្វី​នោះ​ទេ។

ទោះ​បី​ជា​មាន​អ្នក​រិះ​គន់​ជាច្រើន​បាន​វាយ​ប្រ​ហារ​យ៉ាង​ខ្លាំង​អំពី​អសមត្ថ​ភាព​របស់​លោក Trump មិនធ្វើ​​ឱ្យ​​មាន​​ការ​ប្តេជ្ញាចិត្ត​ច្បាស់​លាស់​ចំពោះ​ការ​រំលាយ​​អាវុធ​នុយ​ក្លេ​អ៊ែរ​ពី​កូរ៉េ​ខាង​ជើង​ក៏​ដោយ ប៉ុន្តែ​កិច្ច​ប្រ​ជុំ​នេះបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​ ហើយ​មេ​ដឹក​នាំទាំង​ពីរ​សម​នឹង​ទទួល​បាន​មុខ​មាត់​ដែល​អ្នក​កាន់​តំណែង​មុនៗ​របស់​ពួក​គេ​មិន​ធ្លាប់​ធ្វើ​បាន។

ថ្ងៃ​ដែលបាន​​ចាប់​ផ្តើម​ ​លោក Trump និងលោក Kim ញញឹម និងចាប់​ដៃ​គ្នា ដោយ​លោក Trump និយាយ​ថា ដំណើរ​ការ​នៅ​ថ្ងៃ​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​ផ្តើម​ទំនាក់​ទំនង​​ដ៏​អស្ចារ្យ គឺ​ជា​ការ​​បង្ហាញ​សាធា​រណជន​ពី​មិត្ត​ភាពរវាង​មេ​ដឹក​នាំទាំង​ពីរ​ ដែល​ពីមុន​ពួក​គេ​បាន​ជេរ​ប្រ​មាថ​គ្នាតាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ដែល​មេ​ដឹក​នាំទាំង​ពីរ​បាន​និយាយ​តាម​រយៈ​ក្រុម​អ្នក​បក​ប្រែ​របស់​ពួក​គេ​នោះ ពួក​គេ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​ខ្លឹម​សារ​ផ្តល់​នូវ​តម្រុយ​មួយ​ចំនួន​ពីរបៀប​ទំនាក់​ទំនង​នៃ​ប្រ​ទេស​ទាំង​ពីរ​អាច​ដំណើរ​ទៅ​បាន​នា​ពេល​អនាគត។

ដូច​អ្នក​ជំនាញ​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ភ្លាមៗ​ថា សេចក្តី​ថ្លែង​ការ​ណ៍​នោះពោរ​ពេញ​ទៅ​ដោយ​ភាសាដែល​គ្មាន​ការ​ប្តេជ្ញាចិត្ត និង​មានចន្លោះ​ប្រ​ហោង។ ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​មាន​បួន​ចំណុចគឺ ការ​បង្កើត​ទំនាក់​ទំនង​ថ្មី​រវាងអាមេរិក និង​កូរ៉េ​ខាង​ជើង​ ការ​បង្កើត​ឱ្យ​មានកិច្ចខិត​ខំប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​សន្តិ​ភាពនៅឧប​ទ្វីប​កូរ៉េ ​ការបញ្ជាក់​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀងដែល​បាន​ធ្វើ​ឡើង​នៅ​ឯកិច្ច​ប្រ​ជុំ​កំពូល​រវាង​កូរ៉េ​ទាំង​ពីរ​កាល​ពី​ខែ​មេ​សា និង​​ការ​បើក​ឡើង​វិញ​ និង​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍នូវ​អដ្ឋិធាតុកាល​ជំនាន់​សង្រ្គាម​កូរ៉េ​​។

វា​មិន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ខ្លាំង​ដែល​ត្រូវ​កត់​សម្គាល់​ពី​ភាព​​ខ្វះ​ចន្លោះ​ពិត​ប្រាកដនោះទេ​។ ទី​១ គោល​ដៅ​ច្បាស់​លាស់​ជា​ច្រើន​ទៀត គឺត្រូវ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ដែល​ឱ្យ​​មាន​សា្ថន​ទូត​នៅ​ក្នុង​ទី​ក្រុងវ៉ា​ស៊ីនតោន និង​ទី​ក្រុង​ព្យុង​យ៉ាង។ ស្ថាន​ភាព​នេះ​នឹង​​ផ្តល់​នូវ​ក្រប​ខណ្ឌ​ការ​ងារ​ពិតប្រាកដ​សម្រាប់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ។

«​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព» មាន​ន័យ​ថា អាច​មាន​រឿង​មួយចំនួន ខណៈ​ដែល​លោក Trump បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ក្រោយ​កិច្ច​ប្រ​ជុំ​កំពូល​​ថា សមយុទ្ធ​យោ​ធា​អា​មេ​រិក​នៅ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​បញ្ឈប់ ដែល​ល្បែង​សង្រ្គាម​ទាំង​នោះបាន​បន្ត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​មិន​អាច​ត្រូវ​គេបញ្ឈប់​បាន​នៅ​ខណៈនេះ។ មិន​មាន​ការ​លើក​ឡើង​ក្នុង​​ការ​បញ្ចប់​ជា​ផ្លូវ​ការនូវ​​សង្រ្គាមកូរ៉េ​ទេ៕​

ប្រភព៖ Channel News Asia ចុះថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់