ឱកាស​របស់​កូរ៉េ​ខាង​ជើង​សម្រាប់ ​អា​មេ​រិក-​ចិន​

ថ្ងៃពុធ ទី ១៣ មិថុនា ២០១៨​
42

វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​អាច​ក្លាយ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ទំនាក់​ទំនង​រវាង​អា​មេ​រិក និង​ចិន ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​សហ​ភាព​សូវៀត។ ថាតើរឿង​នោះ​មាន​​សក្តានុ​ពល​ឬ​ក៏​យ៉ាង​ណា​ វា​មិន​ពិ​បាក​យល់​ថា​តើ​​រឿង​នោះ​កើត​ឡើង​ដោយ​របៀប​ណា​។

​ទំនាក់​ទំនង ​ចិន-អា​មេរិក ​សម័យ​ទំនើប​បាន​កើត​ឡើង​ជិត​ពាក់​កណ្តាល​សតវត្សរ៍​កន្លង​មក​ហើយលើ​មូល​ដ្ឋាន​គ្រឹះ​នៃ​ក្តី​កង្វល់​រួម​គ្នា​អំពីការ​គំរាមកមហែង​ ដែល​បង្ក​ឡើង​ចំពោះ​ប្រ​ទេស​ទាំង​ពីរដោយ​សហ​ភាព​សូវៀត។ វាជា​ការ​និយាយ​បែប​សុភា​សិត​ចាស់​ថា «​សត្រូវ​នៃ​សត្រូវ​របស់​ខ្ញុំ គឺ​ជា​មិត្ត​របស់​ខ្ញុំ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទំនាក់​ទំនង​ចិន-អា​មេ​រិក បាន​បង្ហាញ​ពី​ភាព​អត់​ធន់​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដែល​ស្វែង​រក​ហេតុ​ផល​សម​រម្យ​ថ្មី​មួយ គឺ​ការ​ពឹង​ពាក់​គ្នា​ខាង​សេដ្ឋ​កិច្ច។ ប្រ​ជា​ជន​អា​មេ​រិក​សប្បាយ​ចិត្ត​នឹង​ទិញ​បរិ​មាណជា​ច្រើន​នៃ​​ទំនិញ​ថោកៗ​របស់​ចិន​ គឺ​ជា​តម្រូវ​ការ​ដែល​បាន​ផ្តល់​ការ​ងារ​ឱ្យ​ប្រ​ជា​ជន​ចិន​រាប់​លាន​នាក់​ ដែល​មក​ពី​តំបន់​កសិកម្ម​ក្រី​ក្រទៅ​កាន់​ទី​ក្រុង​ដែល​កំពុង​រីក​ចម្រើន។

ចំពោះ​អា​មេ​រិក​វិញត្រូវ​បាន​ទទួល​ការ​កោត​សសើរ ដោយ​ការ​នាំ​ទំនិញ​ចេញ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ទៅ​កាន់​ទី​ផ្សារ​របស់​ចិនដ៏​ធំ ដែល​បាន​ស្រែក​ឃ្លាន​នូវ​ផលិត​ផល​ទំនើបៗដែល​ខ្លួន​ចង់​បាន ប៉ុន្តែ​មិន​អាច​ផលិត​បាន​នៅ​ឡើយ​ទេ។ មាន​មនុស្ស​ជា​ច្រើន​នៅ​អា​មេ​រិក​ជឿ​ជាក់​ផង​ដែរ​ថា ពាណិជ្ជ​កម្ម​អាច​ផ្តល់​ប្រាក់​ឱ្យចិន​ជាច្រើ​ន​ក្នុង​ការ​ថែរក្សា​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ​ដែល​មាន​ស្រាប់ បង្កើន​ឱកាស​ដែល​ខ្លួន​កំពុង​រីក​ចម្រើន ក្នុង​នាម​ជា​ប្រ​ទេស​មហា​អំណាច​ដែល​មាន​សន្តិ​ភាព។

ក្តី​សង្ឃឹម​នោះគឺថា​កំណែ​ទម្រង់​នយោ​បាយ​ដែល​នឹង​ធ្វើឱ្យ​​កំណើន​សេដ្ឋ​កិច្ច​រីក​ចម្រើន​។ ការ​គណនាបែប​នេះ​ធ្វើ​ឱ្យ​អា​មេ​រិក​សម្រេច​ចិត្ត​គាំទ្រ​ការ​ចូល​របស់​ចិន​នៅ​ក្នុង​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិ​ភព​លោក កាល​ពី​ឆ្នាំ​២០១១។

បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ឥឡូវ​នេះ​ចំណង​​សេដ្ឋ​កិច្ច​ដែល​​​ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃទំនាក់​ទំនង ​ចិន-អា​មេរិក​ បាន​ក្លាយ​ជា​ប្រ​ភពនៃ​ជម្លោះដែល​គំរាម​កំហែង​ដល់​ទំនាក់​ទំនង​នេះ។ ចិន​នាំទំនិញ​ចេញ​ទៅ​អា​មេ​រិក​ច្រើន​ជាង​អាមេរិក​នាំទៅ​ចិន ដែល​នាំ​ឱ្យ​ប្រ​ជាជន​អាមេរិក​រាប់លាននាក់​បាត់​បង់​ការ​ងារ​ធ្វើ ហើយ​មិន​បាន​បើក​ចំហ​ទី​ផ្សារ​របស់​ខ្លួនឡើយ តាម​ការ​រំពឹង​ទុក​ដូច​​ការ​ធ្វើ​កំណែ​ទម្រង​ដែល​បាន​សន្យា។

បន្ថែម​ពី​លើ​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ចិន​បន្ត​ជួយ​ឧប​ត្ថម្ភ​សហគ្រាសរដ្ឋ​ និង​លួច​កម្ម​សិទ្ធិ​បញ្ញា ឬ​ក៏​តម្រូវ​ឱ្យ​មាន​ការ​ផ្ទេររបស់​ខ្លួន​ទៅ​ដៃ​គូរបស់​ចិន​ ក្នុង​លក្ខខណ្ឌ​នៃ​ឈាន​ចូល​របស់​ក្រុម​ហ៊ុន​បរ​ទេស​ទៅ​កាន់​ទី​ផ្សារ​ក្នុង​ស្រុក។

ទាំង​អស់​នេះ​នាំ​ឱ្យ​យើង​ត្រឡប់​ទៅ​រក​កូរ៉េ​ខាង​ជើង​វិញ ដែល​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ និង​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​វែង​ គឺ​ត្រូវ​បាន​ចិន​មើល​ឃើញ​ថា ជា​ការ​គំរាម​កំហែងៗ​ពិត មិន​មែន​តែ​ខ្លួនឯង​ប៉ុណ្ណោះទេ គឺ​ទៅ​ដល់​ផល​ប្រ​យោជន៍ជាច្រើន​​ក្នុង​តំបន់របស់​ខ្លួនផង​ដែរ​។ ចិន​មិន​ចង់​ឱ្យ​ជម្លោះនេះ​​នឹង​រំខាន​ដល់​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ទេ និង​នាំឱ្យ​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ឆ្លង​កាន់​ព្រំដែន​របស់​ខ្លួនឡើយ​។ ចិន​ខ្លាច​ក្រែង​ថា សង្រ្គាម​នឹង​បញ្ចប់ដោយ​​សារតែ​ប្រ​ទេស​កូរ៉េ​រួប​រួម​គ្នាក្នុង​ឥទ្ធិ​ពល​​យុទ្ធ​សាស្រ្ត​របស់​អា​មេ​រិក៕​​​​

ប្រភព៖ Asia Times ចុះថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់