តើអ្វីជាគោលបំណងរបស់ចិនជាមួយនឹងកិច្ចប្រជុំកំពូល ១៦+១ ឆ្នាំ​២០១៨ នេះ?

ថ្ងៃពុធ ទី ១៣ មិថុនា ២០១៨​
49

​មុនពេលកិច្ចប្រជុំកំពូលប្រទេស ១៦+១ នាខែកក្កដា ឆ្នាំនេះ នៅប្រទេស Bulagaria មានមនុស្សជាច្រើនកំពុងព្យាយាមបញ្ជាក់អំពីកិច្ចការរបស់ទីក្រុងប៉េកាំងនៅក្នុងមជ្ឈមណ្ឌលអឺរ៉ុបភាគខាងកើត (ECC) ថា កិច្ចសហប្រតិបត្តិការ “ឈ្នះ-ឈ្នះ”។ កិច្ចប្រជុំដែលធ្វើឡើងនៅឆ្នាំ២០១២ នាទីក្រុង Warsaw បាននាំយកប្រទេស CEE ទាំង ១៦ រួមមាន​ប្រទេសអឺរ៉ុបចំនួន ១១ នោះ ជួបជាមួយមន្រ្តីជាន់ខ្ពស់ចិន ដើម្បីពិភាក្សាទៅលើការពង្រឹង​ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ មេដឹកនាំ អ្នកសិក្សាស្រាវជ្រាវ និង​អ្នកជំនាញជាច្រើន ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា គំនិតផ្តួចផ្តើម​របស់ចិននេះ គ្មានអ្វីក្រៅពីការលាក់លាមគោលបំណងពិតប្រា​កដ​មួយ ដែលប៉ះពាល់​ដល់បទដ្ឋានរបស់អឺរ៉ុប អ្នកវិនិយោគលោកខាងលិច ការពង្រីកការ​អនុត្តបែបពុករលួយក្នុងចំណោមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យទន់ខ្សោយប៉ុណ្ណោះ។

​បើទោះបីជា រដ្ឋាភិបាលទីក្រុងប៉េកាំង បាន និងកំពុងបង្វែគំនិតផ្តួចផ្តើមប្រទេស ១៦+១ នេះថា ជាផែនការពហុភាគីសម្រាប់កិច្ចសហប្រតិបត្តិការរវាង CEE និងចិនក៏ដោយ ក៏ធាតុពិតនៃស្ថានភាព បានធ្លាក់ក្នុងព្រឹត្តិការណ៍បែបនិយាយបំភ្លៃ។ ផែនការនេះកំពុង​រៀប​ចំដាក់ក្រុមប្រទេសទាំងនេះ ជាដៃគូទ្វេភាគី ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រកួតប្រជែងផ្តល់ប្រាក់កម្ចីរបស់ធនាគារចិន។

​តាមការអះអាងរបស់ចិន កិច្ចប្រជុំប្រទេស ១៦+១ នេះ មានគោលបំណងស្វះស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាមួយ ដែលទីក្រុងប៉េកាំង អាចអនុវត្តន៍ផែនការហេដ្ឋារចនាសម្ព័ន្ធពិភព​លោក ដែលចុះហត្ថលេខាដោយលោក Xi Jinping គឺផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) ។

​ចំនុចទីមួយ នៅក្នុងប្រទេស CEE នៅនៅក្នុងបរិបទ BRI ទីក្រុងប៉េកាំងមានគោល​បំណង​វិនិយោគលើវិស័យ ដែលផ្តល់ផលប្រយោជន៍ដល់សន្តិសុខជាតិរបស់ចិន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល និងការដឹកជញ្ជូន។

​ជាការពិត ក្តីកង្វល់ទាក់ទិននឹងបញ្ហាសន្តិសុខ មិនត្រឹមតែជាបញ្ហាទាក់ទិននឹងប្រទេស ១៦+១ ដែលបង្កការភ្ញាក់ផ្អើលនៅទីក្រុង Brussels តែកំណើនឥទ្ធិល ដែល​ថា ចិនកំពុងជំរុញកត្តានេះតាមរយៈ BRI ក៏គំរាមកំហែងដល់បទដ្ឋាន និងគុណតម្លៃរបស់អឺរ៉ុប។

​ក្រៅពីគុណតម្លៃរបស់អឺរ៉ុបទាក់ទិននឹងការគោរពសិទ្ធិមនុស្ស មូលធិនិរបស់អឺរ៉ុប បានកើតឡើងជាមួយនឹងតម្រូវការតម្លាភាព និងគណនីភាពយ៉ាងតឹងរឹង ក៏ប៉ុន្តែ ប្រាក់កម្ចីរបស់ធានាគារចិន គឺមានលក្ខណៈងាយស្រួល និងផ្ទុយទៅនឹងតម្រូវការរបស់អឺរ៉ុប។ ដោយសារតែគោលនយោបាយផ្តល់ប្រាក់កម្ចីរបស់ចិន ពុំមានការតម្រូវការភ្ជាប់មកជា​មួយ​នោះ សមាជិក CEE ដូចជា Serbia ជាដើម មានការទាក់ទាញនៅក្នុងគំរូសេដ្ឋ​កិច្ច ដែលចិនបានផ្តល់នេះ។​

​ផែនការដ៏ស៊ីជម្រៅរបស់ចិននៅក្នុងតំបន់ប្រទេស CEE នេះ បានគំរាមកំហែងដល់កិច្ចដំណើរការឆ្ពោះទៅរកតម្លាភាព និងការអភិវឌ្ឍដ៏ល្អ ដែលអឺរ៉ុបបានអនុវត្តន៍កន្លង​មក​។ ហើយមិនមែនជាការភ្ញាក់ផ្អើលនោះទេ កំណើននៃនិន្នាការបែបពុករលួយនេះ បានធ្វើ​ឱ្យ​ខាតប្រយោជន៍ដល់អ្នកវិនិយោគអឺរ៉ុប។ នៅប្រទេសក្រៅពីប្រទេស ១៦​+​១ នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានភ្ជាប់លក្ខខណ្ឌនៃប្រាក់កម្ចីរបស់ខ្លួន ដោយ​ទាម​ទារឱ្យមាន​ការចូលរួមពីក្រុមហ៊ុនចិននៅក្នុងគម្រោងផ្សេងៗ ក៏ប៉ុន្តែ សូម្បីតែនៅប្រទេសអឺរ៉ុប ប្រទេសមួយចំនួនក៏កំពុងរំលោភលើបទបញ្ញត្តិ ដើម្បីទទួលបានឯកសិទ្ធិចំ​ពោះមូលធនរបស់​ចិនផងដែរ។

​ជាការពិតណាស់ ប្រសិនបើអ្នកស្តាប់មន្រ្តីចិន ដូចជា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អ្នកនិងលឺរឿងមួយបែបផ្សេង។ ពាក្យសម្តី “ការអភិវឌ្ឍទៅវិញទៅ​មក” “ឈ្នះ​-​ឈ្នះ” កំពុងតែមានការទាក់ទាញ ក៏ប៉ុន្តែ វាពិបាកក្នុងការមើលឃើញថា តើវិធានការដាក់ចេញនៃគំនិតផ្តួចផ្តើមខាងលើនេះ អាចកើតឡើង  ដូចដែលគាត់បានអះអាថា “សម្របសម្រួលដំណើរការសមាហរណកម្មអឺរ៉ុប”៕

ប្រភព៖ The Diplomat ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់