ជំនូបកំពូលរវាងលោក Xi និងលោក Putin ជំរុញឱ្យមាន​ទំនាក់​ទំនង​ខ្លាំង​រវាង​ចិន និង​រុស្ស៊ី

ថ្ងៃអង្គារ ទី ១២ មិថុនា ២០១៨​
38

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញមកដល់ប្រទេសចិនកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់គាត់មកកាន់ប្រទេសនេះ ចាប់តាំង​ពីមាន​ការ​បោះ​ឆ្នោតឡើងវិញ និងការចូលរួម​កិច្ចប្រជុំកំពូល​នៃអង្គការ​កិច្ច​សហប្រតិ​បត្តិ​​ការ​សៀងហៃ (SCO) នៅ Qingdao ។ នេះក៏ជាកិច្ច​ប្រជុំលើកដំបូងរបស់ប្រធា​នា​ធិបតីលោក Xi Jinping ជា​មួយ​លោក Putin បន្ទាប់​ពីលោក Xi បានចាប់ផ្តើមអាណត្តិប្រធានាធិបតីថ្មីរបស់គាត់។ មានកិច្ច​ប្រជុំ ៥ នៅ​ឆ្នាំ​​២០១៧ រវាងមេដឹកនាំទាំងពីររូបនេះ ហើយនៅក្នុងកិច្ចប្រជុំនីមួយៗមានសារៈ​សំខាន់នៅ​ក្នុង​ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី និងកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ទូលំទូ​លាយ។

ចំណុចមួយដ៏ពិសេសស្តីពីរបៀបវារៈរបស់លោក Putin គឺការ​ប្រគល់​មេដៃ​សន្តិភាព​លើក​ដំបូង​របស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលលោក Xi បានប្រគល់​ឱ្យប្រធានា​ធិបតី​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ នៅឯមហាវិមានប្រជាជនចិន។ នេះគឺជា​ព្រឹត្តិការណ៍​ការ​ដ៏សប្បាយ​រីក​រាយ​សម្រាប់​ប្រទេស​ទាំងពីរនេះ។

ទិដ្ឋភាពភូមិសាស្ត្រនយោបាយអន្តរជាតិ បានធ្វើជាសាក្សី​ការផ្លាស់​ប្តូរជា​ច្រើន​នៅ​ក្នុងប៉ុ​ន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ អំឡុងពេលនោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និង​ចិន​បានផ្តល់​ឱ្យ​មាន​ការគាំទ្រសម្រាប់ស្ថិរភាពការទូតរបស់ប្រទេសទាំងពីរ និងដើរតួ​បែប​ស្ថាបនា​ក្នុង​ការរក្សា​ឱ្យ​មាន​តុល្យភាព និងស្ថិរភាពជាយុទ្ធសាស្ត្រសកល។

មានស្ថានភាពគួរជាទីពេញចិត្តនាពេលបច្ចុប្បន្ននេះ សម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជាដៃគូដ៏ជិតស្និទ្ធ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ ក៏ជា​ប្រធាន​បទ​ចំពោះ​ការ​ជ្រៀត​​ជ្រែក​ដ​ទៃ​ទៀត​ដែរ។ ការកំណត់​ជាយុទ្ធសាស្ត្រ​របស់​មេដឹក​នាំ​ទាំង​ពីរនេះ ដើម្បីធ្វើ​ឱ្យមាន​ការរីក​ចម្រើន​​នូវ​ទំនាក់​​ទំនង​ចិន និងរុស្ស៊ី ក៏ដូចជាថា្នក់ដឹកនាំរបស់ពួកគេ ដែល​​បាន​ដើរ​តួនាទី​ស្នូលដ៏​សំ​ខាន់។

ការបើកចំហនៅក្នុងទំនាក់ទំនងរុស្ស៊ី និងចិនមានតម្លៃណាស់។ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយបង្ហាញឱ្យឃើញថា ប្រទេសទាំងពីរនេះគាំទ្រគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ ក៏រក្សានូវឥរិយាបថវិជ្ជមាននៅក្នុងទំនាក់ទំនងជាមួយមហាអំណាចធំៗដទៃទៀត រាប់​បញ្ចូល​ទាំង​បស្ចិមប្រទេសផងដែរ។ ទំនាក់ទំនងចិន និងរុស្ស៊ី មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ខ្សែ​លើនៅក្នុងស្ថានភាពប្រទូសសារាយជាមួយប្រទេសទី៣ ក៏ប៉ុន្តែ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​ការធ្វើឱ្យប្រសើរឡើងការផ្លាស់ប្តូរជាមួយប្រទេស​នៅក្នុងសកលលោក។

នៅពេលដែលលោកមានមិត្តជាមហាអំណាច ធ្វើឱ្យមិត្តភក្តិ​ទាំងឡាយ​កាន់តែងាយ​ស្រួល​ជាង​មុន ក៏ប៉ុន្តែវាមិនមានន័យថា មិត្តភក្តិផ្សេងៗទៀតមិនសូវមានសារៈសំខាន់នោះទេ។ នេះ​គឺជា​ការ​យល់ឃើញបែបផ្ទៃក្នុងន័យទំនាក់ទំនងចិន និងរុស្ស៊ី។ ប្រទេស​ទាំងពីរ​គួរតែ​សាទរ​ទៅលើ​ដំណើរ​ឆ្ពោះ​ទៅ​មុខដ៏រឹងមាំនេះ ស្តីពីភាព​ជាយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយរបស់ចិន និងរុស្ស៊ី។ ប្រទេស​ទាំងពីរ​គួរតែ​ធ្វើកិច្ច​ការបន្ត​ទៀត​ដើម្បីធ្វើ​ឱ្យ​ប្រសើ​រឡើង នូវកិច្ចសហប្រតិបត្តិការ និង​ជួយ​​ទៅ​ដល់​មតិ​មហា​ជន​ឱ្យកាន់​តែ​មាន​ភាព​ស្និទ្ធស្នាល។ មាន​ទស្សនៈ​បែប​ជ្រុល​និយម​មួយ​ចំនួន​​ដែល​មើល​គ្នា​ទៅវិញទៅមកថា ជា​ការ​គំរាម។ ទស្សនៈ​ទាំង​នេះ បន្តការ​និយាយ​បែប​បស្ចិម​លោក​ថា មាន​បំណង​ដើម្បី​សាប​​ព្រួសនូវ​ការ​មិនចុះ​សម្រុង​នឹង​គ្នា​នៅ​ក្នុង​ទំនាក់​ទំនងចិន និងរុស្ស៊ី ហើយ​បង្កជា​ហានិភ័យ​លាក់មុខ​នៅក្នុង​ចំណង​ទ្វេ​ភាគី​នេះ​។ ឧទាហរណ៍ មាន​ប្រជាជន​​ចិនខ្លះ​​រិះ​​គន់​​ថា ចិនទៅ​កៀកជា​មួយ​រុស្ស៊ី​ខ្លាំង​ពេក ហើយ​ពួក​គេ​ហាក់​​ដូច​ជា​ជឿ​ថា ការ​ដែល​ធ្វើជា​មិត្ត​សម្រាប់​​បស្ចិម​ប្រទេស​មានកេរ្តិ៍​ឈ្មោះ​ល្អ​ច្រើន​ជាង។ យើង​នឹង​​មិន​មាន​​ការ​ភ្ញាក់​​​ផ្អើល​ចំពោះ​ការ​មើល​​ឃើញ​នូវ ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​​នៅក្នុង​ប្រទេស​​រុស្ស៊ី។ ការ​និយាយ​បែប​ជា​ពាក្យ​សម្តី​ដូច្នេះ បង្ហាញ ឱ្យ​ឃើញ​ថា មនុស្ស​មួយ​ក្រុម​តូចនៅក្នុ​ង​​​ប្រទេស​​ទាំង​ពីរ​នេះ​​ទទួល​បាន​មនោ​គមន៍​វិទ្យា​បែបអស់ លោក​ប៉ែក​ខាងលិច ហើយ​​​ពួក​គេ​​មិន​​អាច​​មើលឃើញ​ផល​​ប្រយោជន៍​ជាតិ​យ៉ាង​​ច្បាស់​ក្រឡែត​នោះ​ទេ៕

ប្រភព៖ Global Times ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់