លោក Mattis ពុំបានបង្កើតហេតុអស្ចារ្យអ្វីនោះទេ​នៅ​ឯ​កិច្ច​ប្រ​ជុំ Shangri-La ខណៈ​ដែល​សម្ព័ន្ធ​មិត្ត​ជំ​រុញ​ការ​គាំ​ពារ

ថ្ងៃអង្គារ ទី ១២ មិថុនា ២០១៨​
36

​នាពេលថ្មីៗនេះ នៅឯកិច្ចប្រជុំ Shangri-La រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis បានបង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរារាំងការបន្តការធ្វើ​យោ​ធូប​នី​យកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង។

​ការបង្ហាញឡើងនៅប្រទេសសិង្ហបុរី ត្រូវបានគេគិតថា ជាគោលបំណងមួយដើម្បី​ក្រើនរំលឹកដល់សម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀតថា​ វត្តមានក្នុងតំបន់របស់​អាមេរិកគឺមានប្រវត្តិសាស្រ្តរបស់វា។ ការលើកឡើងនេះ បានបង្ហាញថា ការប្រកួតប្រជែងរវាងអាមេរិក និងចិន ពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច និងយុទ្ធសាស្រ្ត គឺស្ថិតក្នុងដំណើរការនៃការទទួលបាននូវជ្រុងមួយនៃមនោគមន៍វិជ្ជា។

​និយាយឱ្យខ្លី សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន កំពុងរៀបចំការគាំទ្រដល់កិត្យានុភាពរបស់ខ្លួននៅក្នុងក្រសែភ្នែកនៃសម្ព័ន្ធមិត្តអាស៊ី និងប្រទេសដៃគូ។

​លោក Mattis បាននិយាយថា សហរដ្ឋអាមេរិកបានចុះសន្ធិសញ្ញាមេត្រីភាព និងពាណិជ្ជ​កម្មលើកដំបូងរបស់ខ្លួនជាមួយប្រទេសថៃ នៅឆ្នាំ ១៨៣៣ ហើយអាមេរិកបានរក្សា​ប្រតិបត្តិការក្នុងតំបន់របស់ខ្លួននេះថា ជារលកនៃលុបចោលនូវអាណានិគមន៍ ចក្រ​ពត្តិនិយម និងចលនាកុម្មុយនីស្តនិយមនៅក្នុងតំបន់។

​អំឡុងពេលនៃការព្រួយបារម្ភជុំវិញការដឹកនាំបែបលោក Trump និងឥរិយាបថរបស់​សេត​វិមានលើសម្ព័ន្ធមិត្ត វាមិនបានបង្ហាញពីការភ្ញាក់ផ្អើលថា ប្រវត្តិសាស្រ្តកំពុងត្រូវបានដំណើរការជាចំណុចបោះទីតាំងមួយនៃវត្តមានក្នុងតំបន់របស់អាមេរិកនោះទេ។

​សំណួរនោះគឺថា តើសំណើរបស់អាមេរិកមានភាពគ្រប់គ្រាន់ទេ ក្នុងការគ្រប់គ្រងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ខណៈដែលពួកគេបន្តប្រៀបធៀបពាក្យសម្តី និងគោលបំណងនៃការធានាពីទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងកំណើននៃការហួងហែងរបស់ចិន។

​រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានបន្តថា អាមេរិកបានប្រើប្រាស់សេរីភាពក្នុងការធ្វើនាវាចរណ៍ ក្នុងនាមប្រទេសទាំងអស់។ ជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោន បានស្វា​គមន៍ចំពោះទំនាក់ទំនង អាមេរិក-ឥណ្ឌា ដែលវាជាកត្តាមួយក្នុងការជំនះទៅនឹងភាពស្ទាក់​ស្ទើរនៃប្រវត្តិ​សាស្រ្ត ហើយសន្និដ្ឋានថា វាជាសារៈសំខាន់ថ្មីនៅក្នុងការផ្លាស់ប្តូរពិ​ភពលោក។

​លោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi ពុំមានផ្តល់នូវការគាំទ្រកិច្ចពិ​ភា​ក្សា​ចតុ​ភាគី (Quad) ទេ។ នៅក្នុងវេទិកាដ៏ធំមួយក្នុងតំបន់ ដែលបង្ហាញពីកំណើនរបស់​ឥណ្ឌា​ឆ្ពោះទៅរកស្ថានភាពជាមហាអំណាចនោះ ឆ្អឹងខ្នងដ៏សំខាន់តែមួយគត់ ដែល​លោក Modi បានសង្កត់ធ្ងន់នៅឯកិច្ចប្រជុំ Quad នោះ គឺការស្វែងរកទំនាក់ទំនង​ជា​មួយ​នឹង​ប្រទេស​ដីកោះរបស់ប៉ាស៊ីហ្វិក។

​ក៏ប៉ុន្តែ មួយផ្នែករបស់លោក Mattis គឺទាមទារការជំរុញកិច្ចប្រជុំ Quad ឡើង ជាមួយ​នឹងមួយដ្ឋានតែមួយគត់ ដែលមានលទ្ធិប្រជាធិបតេយ្យនៅក្នុងនោះ។ និយាយមួយបែបទៀតគឺថា ប្រតិបត្តិការនោះមិនត្រូវបានកាត់ផ្តាច់នោះទេ ផ្ទុយទៅវិញ កិច្ចប្រជុំបន្ទាប់របស់ Quad ត្រូវបានកាត់ផ្តាច់មួយផ្នែកនៃកិច្ចប្រជុំកំពូលរបស់មន្រ្តីអាស៊ាន ដោយ​លើក​ឡើងថា វាគឺជាវេទិកាមួយដែលជាក់ស្តែងពុំមានសារៈសំខាន់ទេ​ ដោយសារកិច្ចប្រ​ជុំ​នោះពុំមានភាពប្រាកដប្រជាអំពីការបង្កើតសម្ព័ន្ធមួយក្នុងប្រឆាំងទៅនឹងចិន បើទោះ​បីជាពួកគេមិនជឿទុកចិត្តក៏ដោយ៕

ប្រភព​៖ East Asia Forum ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់